ខេត្តបាត់ដំបង÷ ព្រះសង្ឃមួយអង្គ ត្រូវបានមន្ត្រីជំនាញចុះទៅធ្វើការផ្សឹកទាំងយប់ ព្រមទាំងបានបញ្ជូនខ្លួនទៅតុលាការផងដែរ បន្ទាប់ពីសង្ឃអង្គនេះ ហ៊ានដោះស្បង់ចីពរ រួមភេទជាមួយនិងអនីតិជន អាយុក្រោម១៥ឆ្នាំជាច្រើនលើកច្រើនសារ បន្ទាប់ពីមានការទំនាក់ទំនងស្នេហាជាមួយគ្នា តាមរយៈហ្វេសប៊ុករួចមក។គួរបញ្ជាក់ថា ការចុះផ្សឹក និងឃាត់ខ្លួនព្រះសង្ឃមួយអង្គនេះ បានធ្វើឡើងក្រោយពីបានទទួលពាក្យបណ្តឹងរបស់អាណាព្យាបាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥:២០នាទីល្ងាច ដោយដើមបណ្តឹងមានឈ្មោះ លុយ ប៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្រុមទី០៤ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ដើមបណ្តឹងបានប្តឹងទៅលើព្រះសង្ឃមួយអង្គ ព្រះនាម វុន វេត ព្រះជន្ម២១វស្សា គង់នៅវត្តបឹងសំរោង ក្នុងភូមិសំរោង ឃុំល្វា ស្រុកបវេល ដែលបានរួមភេទជាមួយអនីតិជន(អាយុក្រោម១៥ឆ្នាំ) ឈ្មោះ ម ស ភ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា គឺបានប្រព្រឹត្តឡើងនៅក្នុងបន្ទប់ទឹកក្នុងទីអារាមតែម្តង កាលពីថ្ងៃទី០៥ ខែមករា វេលាម៉ោង១០ព្រឹក។តាមការសារភាពរបស់សង្ឃអង្គនេះ បានបញ្ជាក់ថា គឺបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏បានឆាតរកគ្នាតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដោយបានណាត់គ្នាមករួមភេទក្នុងបន្ទប់ទឹកក្នុងវត្តចំនួន៤លើក រួចមកហើយ។ បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅការិយាល័យជំនាញខេត្តអនុវត្តបន្តតាមឋិតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ