មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤១ បានដំណើរមកដល់ថ្ងៃទី២ ក្នុងថ្ងៃទី៩កញ្ញានេះ។ គណៈប្រតិភូសភាកម្ពុជា បានចូលរួមយ៉ាងសកម្ម តាមកិច្ចប្រជុំគណៈកម្មាធិការនានា របស់មហាសន្និបាតដោយបានលើកឡើងនូវបទអន្តាគមន៍ ជាធាតុចូលមានសារៈសំខាន់ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ ដូចករណីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត និងការស្តារ សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិដ៍ធ្ងន់ធ្ងរនេះ។នៅក្នុងកិច្ចប្រជុំពេញអង្គនៃ មហាសន្និបាតកាលពីថ្ងៃទី៨ ខែកញ្ញម្សិលមិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានដាក់ចេញក្នុងទប់ស្កាត់យ៉ាងទាន់ពេលវេលាយ៉ាងសកម្ម និងជោគជ័យក្នុងការឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩។ វប្បធម៌នៃការចែករំលែក មិនរើសអើង និងឯកភាពជាតិតែមួយ ជាកត្តាគន្លឹះ និងសំខាន់ចាំបាច់ក្នុងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមទំាងឡាយ។សម្តេចបានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ យន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងការថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។មហាសន្និបាតអាយប៉ាលើកទី ៤១ ដែលរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ រៀបចំតាមរយៈប្រព័ន្ធវីដេអូ មានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែកញ្ញា។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមជាអធិបតីដឹកនាំគណៈប្រតិភូសភាកម្ពុជាក្នុងពិធីបិទមហាសន្និបាតនេះ តាមប្រព័ន្ធវីដេអូនាថ្ងៃទី១០ ខែកញ្ញា ស្អែកនោះ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ