ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាព​លរដ្ឋចូលរួមទ​ប់ស្កាត់​ការឆ្លងរីក​រាលដាល​ជំងឺ កូវីដ-១៩
Wed,09 September 2020 (Time 10:20 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 43នាក់)

ក្នុងខណៈថ្ងៃកាន់បិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ​ចូលរួមទប់​ស្កា​​ត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សា​​ហ៍ ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹ​កអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជា​ដើមដោយសម្ដេចបានបញ្ជាក់​ថាកុំធ្វេសប្រហែ​សឬ​មើលស្រាលជំងឺកូវីដ-១៩​ឱ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវ ខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាល​នៅ​ឡើ​​យ​ទេ​។នៅលើផេកផ្លូវការថ្ងៃ១រោចដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០សម្ដេចតេជោសរសេរថា អនុមោទនា​ពិធី​បុ​ណ្យភ្ជុំបិណ្ឌ «បិណ្ឌ៧»។ ថ្ងៃទី0៩ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៧នៃពិធីបុណ្យភ្ជុំបិណ្ឌដែ​ជា​ពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេ​លា​​មួយដែលបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និង​​ការជួបជុំ សាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិ​ធី​បុ​ណ្យកាន់ បិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺ​ចា​ប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០​​

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ