ព្រះសីហនុ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីផ្ទុះអំពើហិង្សាមួយ រវាងក្រុមអនាធិតេយ្យជាមួយកងកម្លាំងកងរាជអាវុធស្រុកព្រៃនប់ បណ្តាលអោយកកងកម្លាំងរងរបួស ផងដែរ។ករណីផ្ទុះអំពើហិង្សានេះ កើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់ បានទទួលដំណឹងពីប្រជាពលរដ្ឋ ថា មានការរំលោភបំពានដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមអនាធិបតេយ្យ ដោយមានការវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសង់របងថ្មីរបស់ខ្លួនដោយមិនខ្វល់ពីការធ្វើរបងនេះចំដីរបស់នរណាទាំងអស់ដែលសម្តែងចេញមកជា «ចរឹតឆក់ប្លន់» ព្រមទាំងបានបង្កអោយទៅជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ដូច្នេះ ទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជាអោយខាងកងកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ តែការចុះអន្តរាគមន៍របស់កងកម្លាំង ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំង ហើយបានប្រើអំពើហិង្សាមកលើកងកម្លាំងដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ យ៉ាងឃោរឃៅ ។ការចុះអន្តរាគមន៍នេះ គឺ មានការចង្អុលបង្ហាញពីលោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអភិបាលស្រុកព្រៃនប់ ផងដែរ ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា សមត្ថកិច្ចម្នាក់ ឈ្មោះ ឃឿន សុក្រិត អាយុ២៥ឆ្នាំ រងរបួសដៃដោយការកាប់នឹងផ្គាក់ ។ ក្នុងករណីផ្ទុះអំពើហិង្សា នេះ នគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើផ្គាក់កាប់មកលើ សមត្ថកិច្ច អោយរងរបួសដៃធ្ងន់ធ្ងរ ។បើតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់ បានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ុអៀប មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងសំណង់ ។ក្រោយមកធ្វើសំណង់នៅចំណុចក្រោយវត្តអូរត្រេះ ប្រហែល១ខែជាង ដោយឈ្មោះ ភឿន បានហៅខ្លួនមកធ្វើសំណង់ មានគ្នា៤នាក់ ១,ឈ្មោះ ភឿន រី ភេទ ប្រុស ២,ឈ្មោះ ថា និត ភេទស្រី ៣,ឈ្មោះ សារឿន ភេទស្រី ៤,ឈ្មោះ សាយ ភេទ ប្រុស ធ្វើការអោយ ឈ្មោះ ថន មានងារជាឧកញ៉ា ជាអ្នកជួលអោយធ្វើរបងថ្ម ។សមត្ថកិច្ច អះអាងទៀតថា ក្រុមអនាធិបតេយ្យទាំងអស់នេះ គឺ កន្លងមកតែតែងបង្កភាព អនាធិបតេយ្យយ៉ាងខ្លាំងក្លាបំផុត ដោយមានការដុតកង់ឡាន វៃកម្ទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ នេះផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ