កុំដៃឆៅពេកបាញ់សម្លាប់គេរត់មិនរួចទេ ) ប៉ូលិសប៉ុស្តិ៍បាក់ខែងដែលបាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌ នៅកោះឧកញ៉ាតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅខេត្តស្ទឹងត្រែង។
កណ្តាល ៖លោក តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ នៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ។
នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះ។
ប្រតិបត្តិការបង្ក្រាបជនល្មើសដោយជោគជ័យ នេះ គឺ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល ។សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ មានករណីបងថ្លៃជាប៉ូលិសប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់ប្អូនថ្លៃ ដោយសារភ្លើងប្រចណ្ឌជាមួយប្រពន្ធ នៅចំណុចកោះឧកញ៉ាតី ភូមិចុងកោះ ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕