ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានក្រើនរំលឹកប្រជាពលរដ្ឋ ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក “ដែលបានតម្លើងកម្រិតទឹកប្រាក់ពិន័យក្នងចំនួនពី៣ទៅ៥ដង។យោងតាមសេចក្តីជូនដំណឹងនេះ គឺ សម្តេច ស ខេង សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និង សណ្តាប់ធ្នាប់សង្គមនៅព្រះរាជាណាចក្រកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ