សាលារាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង ដោយសារកូវីដ-១៩
រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញនៅថ្ងៃនេះបានប្រកាសផ្អាកសេវារថយន្តក្រុងនៅ ភ្នំពេញ និង សេវាកាណូត ដោយសារតែស្ថានភាពនៃកូវីដ-១៩ នៅកម្ពុជាកំពុងតែបន្តកើនឡើង គួរឲ្យបារម្ភ។ សេចក្តីជូនដំណឹងនោះបញ្ជាក់ថា ការបិទនេះនឹងចាប់ផ្តើមពីថ្ងៃនេះទៅ រហូតដល់ ពេលមួយ ដែលស្ថានភាពកូវីដ-១៩បានធូរស្បើយ។