ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់...
Wed,26 February 2020 (Time 11:41 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 221នាក់)

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីបានធ្វើសកម្មភាពចាប់នារីវ័យក្មេងម្នាក់រំលោភបូក រហូតសន្លប់ស្តូកស្តឹង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅចំណុចមាត់ស្រះ ជិតរង្វង់មូលមច្ឆា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ សុខ ពុធ អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ទីលំនៅងស្រុកពាមជរ ខេត្តព្រៃវែង និងម្នាក់ទៀតរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ មុខរបរលក់ខ្ចៅស្ងោរ និងអំពៅសាង បានរត់ចោលរទេះម៉ូតូ ។ រីឯនារីរងគ្រោះឈ្មោះ ស.រ.ហ អាយុប្រហែល១៨ឆ្នាំ ។

បុគ្គលិកសន្តិសុខដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរស២នាក់ និងនារីម្នាក់អង្គុយសាសងគ្នា។ លុះបន្តិចក្រោយមក គាត់ឃើញបុរសម្នាក់បានធ្វើសកម្មភាពរំលោភនារីរងគ្រោះ ចំណែកម្នាក់ទៀតឈរមើលផ្លូវ ។ ក្រោយជនសង្ស័យទី១រំលោភបានសម្រេចហើយ ជនសង្ស័យទី២ក៏អូសនារីរងគ្រោះទៅរំលោភកន្លែងមួយទៀត ហើយជនសង្ស័យទី១ ជាអ្នកឈរមើលផ្លូវវិញម្ដង ។ ពេលនោះគាត់ ក៏ដើរមកសួរនាំ ស្រាប់តែជនសង្ស័យទី២ ដែលកំពុងតែរំលោភនារីរងគ្រោះ បានរត់គេចខ្លួន ចូលព្រៃបាត់ រីឯជនសង្ស័យទី១ ជាអ្នកមើលផ្លូវនោះ ក៏ស្ទុះរត់ដែរ តែត្រូវចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ