ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ក្រសួងព័ត៌មានថា នឹងបញ្ជូនគ្រូជំនាញ ទៅជួយបង្រៀនដល់អ្នកសារព័ត៌មានទាំងស្ថាប័នរដ្ឋ និង ឯកជន
Sun,02 February 2020 (Time 12:25 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 198នាក់)

MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានប្រកាសបញ្ជូនគ្រូជំនាញទៅបង្រៀនដល់អ្នកសារព័ត៌មានទាំងនៅស្ថាប័នរដ្ឋ និង ផ្នែកឯកជនដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានកាន់តែល្អប្រសើ។

ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ស្តីពីការផលិត និងដាក់បញ្ចាំងរឿងភាគខ្មែរ និងបរទេសនាព្រឹកថ្ងៃទី៣១ ខែមករានេះ នៅអគ្គនាយកដ្ឋានទូរទស្សជាតិកម្ពុជា ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសថា ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ឱ្យមានសត្ថភាពខ្ពស់លើជំនាញវិជ្ជាជីវៈនេះ។ ក្រៅពីនេះ ក្រសួង ក៏នឹងផ្តល់គ្រូជំនាញទៅឱ្យជួយបង្រៀនអ្នកសារព័ត៌មានតាមសមាគម ឬក្លឹមអ្នកកាសែតបើសិនពួកគេស្នើសុំចង់រៀន ។
 
សំឡេង៖ « អ្នកសារព័ត៌មានឯកជន ដែលចង់ទទួលបានការបណ្តុះបណ្តាលជំនាញផលិត​ព័ត៌មានត្រូវដាក់ពាក្យឬទំនាក់ទំនាក់ទំងទៅសមាគម ឬក្លឹបអ្នកសារព័ត៌មាន ហើយសមាគមទាំងនោះ អាចពិគ្រោះយោបល់រៀបចំវគ្គបណ្តុះបណ្តាល នៅពេលនោះក្រសួងនឹងបញ្ជូនគ្រូទៅចូលរួម​បង្រៀន»។

ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលនេះ ឯកឧត្តមមានប្រសាសន៍ថា កុំបន្ទោសមកលើក្រសួងព័ត៌មានថាមិនបានជួយបណ្តុះបណ្តាលអ្នក សារព័ត៌មានឱ្យមានជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ ព្រោះអាជីពសារព័ត៌មានអ្នកណាក៏អាចធ្វើបានដែរ មិនទាល់តែមានការប្រឡងមានសញ្ញាប័ត្រគ្រប់គ្នានោះទេ។ ប៉ុន្តែមហាជនគឺជាអ្នកវិនិឆ្ឆ័យលើអ្នកសារព័ត៌មាន អង្គភាពសារព័ត៌ណាមួយ ហើយមុននឹងជឿលើព័ត៌មានអ្វីមួយ គឺត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់។ មានតែ មហាជនខ្លួនឯងទេ ដែលជាអ្នកឱ្យតម្លៃ ឬមិនឱ្យតម្លៃ ទៅលើអ្នកសារព័ត៌មានទាំងឡាយ។ ប្រសិនបើយើងមិនចូលមើលឬអានទេ សារព័ត៌មានណាដែលមិនល្អទាំងអស់នោះ វានឹងបាត់បង់ទៅវិញដោយខ្លួនឯង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ