ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
សាខាកាកបាទក្រហម រាជធានីភ្នំពេញ ចែកអំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ជនពិការ និងចាស់ជរា ២០២០គ្រួសារ នៅខណ្ឌកំបូល និង ខណ្ឌពោធិ៍សែនជ័យ
Wed,29 January 2020 (Time 10:30 AM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 179នាក់)

(ភ្នំពេញ) ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនពិកា ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជនចំនួន ២០២០គ្រួសារ នៅសាលាខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការលំបាកពួកគាត់។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង បានថ្លែងថា អំណោយដែលត្រូវផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងនេះ គឺជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋដែល ទទួលរងដោយគ្រោះថ្នាក់ផ្សេងៗ ដូចជា៖ អគ្គិភ័យ និងគ្រោះថ្នាក់ធម្មជាតិជាដើម ដោយសម្ដេចតែងតែបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវចុះឱ្យដល់លំនៅឋាន ប្រជាពលរដ្ឋផ្ទាល់ ដើម្បីឱ្យបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពោលគឺពេលប្រជាពលរដ្ឋមានការលំបាក យើងបានជួយពួកគាត់ភ្លាមៗតែម្ដង ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការការអត់បាយនោះទេ ស្របតាមពាក្យស្លោកមួយថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហម» ។

ដោយឡែកលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋងាយរងគ្រោះ ជនពិកា ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងទុរគតជនទាំង ២០២០គ្រួសារនេះ មួយចំនួនធំ គឺប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល និងមានប្រជាពលរដ្ឋ ២សង្កាត់ទៀត មកពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់ត្រពាំងក្រសាំង និងសង្កាតសំរោងក្រោម ហើយក្នុងចំណោមប្រជាពលរដ្ឋ ជាង ២ពាន់គ្រួសារនេះ ក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម, មី ១កេស, ទឹកត្រី, ទឹកស៊ីអ៊ូវ១យូរ, ស្ករស១គីឡូក្រាមកន្លះ និងថវិកាចំនួន២ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ