សូមគោរពនិងខន្តីអភ័យទោសដោយមិនបានមកបកស្រាយផ្ទាល់ជាមួយឯកឧត្តម ខ្ញុំបាទ នាងខ្ញុំព្យាយាមទៅសាលាខេត្តរង់ចាំ ឯកឧត្តម ដើម្បីធ្វើការបកស្រាយព្រោះធ្លាប់ឮប្រជាពលរដ្ឋសរសើរពេញមាត់ថា ឯកឧត្តម ជាមនុស្សតម្លាភាព និង គោរពច្បាប់តែមិនបានជួបសោះ ខ្ញុំបាទ នាងខ្ញុំទទួលរងនឹងការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទរបស់ ឯកឧត្តម រៀបអន្ទាក់ដោយនិយាយផ្តេសផ្ដាស ថាគាត់ប្រមូលលុយអោយកូនថ្នាក់ដឹកនាំ រីឯជំទាវសុនមុំប្រមូលលុយអោយសម្ដេចតេជោពុក មន្រ្តីនោះប្រាប់នាងខ្ញុំថាបងឯងកំពុងដើរផ្លូវខុសហើយនាងខ្ញុំសួរគាត់ខុសយ៉ាងមិចគាត់ថាបងឯងដើរអីក៏វែងឆ្ងាយម្ល៉េះមេចមិនដើរផ្លូវកាត់អោយដល់សម្ដេចទៅនាងខ្ញុំតបវិញថាខ្ញុំធ្វើទៅតាមច្បាប់ព្រោះខ្ញុំមានផ្នូរសាច់ញាតិដូនតាមានដំណាំដាំដុះមានចិញ្ចឹមគោអាស្រ័យផលជាក់ស្ដែងជិតម្ភៃឆ្នាំមកហើយពិតៗមិនមែនដូចអ្នកខ្លះដីគេអត់មានអីសោះគេត្រូវប្រើលុយទៅសុំកាត់ឆ្វៀលអីចឹងហើយ ចំណែកឯ ឯកសារពួកខ្ញុំមន្ត្រីនោះឆ្លើយថានៅក្នុងដៃគាត់គាត់បានចារមិនប្រក្រតី អាស្រ័យផលក្នុងឆ្នាំ 2016 ក្រោយអនុក្រឹត្យ 116 អនក្រ.បក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ លាបពណ៌ឲ្យខ្ញុំបាទ នាងខ្ញុំ ក្លាយជាមនុស្សសំណង់អាណាធិបតេយ្យទៅវិញប្រហែលជាខ្ញុំបាទនាងខ្ញុំគ្មានលុយអោយមន្រ្តីក្រោមឱវាទនោះហើយ ទើបបានជាឯកសាររបស់ខ្ញុំបាទនាងខ្ញុំក្លាយទៅជាមិនប្រក្រតីដូច្នេះ។អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទនាងខ្ញុំជាប្រជាពលរដ្ឋ សូមលើកម្រាមដៃដប់សំពះអង្វរពីចម្ងាយ🙏🙏🙏🙏🙏🙏 សូមឯកឧត្តម មេត្តាពិនិត្យ និងស្រាវជ្រាវឯកសាររបស់ខ្ញុំបាទនាងខ្ញុំ និងផ្ដល់យុត្តិធម៌ ភាពត្រឹមត្រូវស្របច្បាប់ឲ្យខ្ញុំបាទនាងខ្ញុំដែលជាជនរងគ្រោះផង។ ខ្ញុំបាទនាងខ្ញុំមានជំនឿជឿជាក់ថាឯកឧត្តមនឹងមិនលើកលែងឲ្យមន្ត្រីក្រោមឱវាទណាដែលប្រើល្បិចកលធ្វើបាបប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុក្រោមការដឹកនាំរបស់ឯកឧត្តមឡើយ ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ធចាត់ទុកឯកឧត្តមជាបីតាគំរូក្នុងខេត្តព្រះសីហនុទាំងមូលការពារកូនចៅមានតម្លាភាពប្រកាន់យុត្តិធម៌ប្រកបដោយគុណធម៌មេត្តាធម៌។🙏🙏🙏សូមជម្រាបជូននូវសារបាណរឿងថា ខ្ញុំបាទនាងខ្ញុំបានទទួលសេចក្តីជូនដំណឹងចុះថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2020 ពីរដ្ឋបាលខេត្តព្រះសីហនុ ឲ្យប្រជាពលរដ្ឋមកចុះបញ្ជីដីធ្លីតាមរយៈលោកចៅសង្កាត់និងក្រសួងដែនដី ហើយពួកខ្ញុំក៏បានទៅចុះបញ្ជី តែខាងអាជ្ញាធរមិនទទួល គាត់ថាយើងខ្ញុំគ្មានឈ្មោះនៅក្នុងបញ្ជីនោះទេ ពួកខ្ញុំសួរថាហេតុអ្វីបានជាពួកខ្ញុំគ្មានឈ្មោះក្នុងបញ្ជី? មន្ត្រីក្រសួងថាដីបងនៅឯណា? ពួកខ្ញុំប្រាប់ដីពួកខ្ញុំ មានផ្នូរសាច់ញាតិ មានដំណាំដាំដុះ មានចិញ្ចឹមគោ អាស្រ័យផលជិត 20 ឆ្នាំហើយ សូម លោកមេត្តាចុះពិនិត្យឱ្យពួកខ្ញុំផង។ មន្ត្រីក្រសួងនោះក៏ទៅតាមការស្នើសុំមែន ពេលដែលគាត់ទៅដល់ឃើញផលដំណាំ ដាំដុះ ចិញ្ចឹម គោ និង ផ្នូរសាច់ញាតិ ជាក់ស្ដែងប្រាកដមែន ដូចនេះពួកគាត់ក៏បានណែនាំពួកខ្ញុំឲ្យទៅដាក់ពាក្យសុំអន្តរាគមន៍ ចុះបញ្ជីនៅច្រកចេញចូលតែមួយនៅក្រសួងដែនដី ពួកខ្ញុំក៏បានធ្វើតាមការណែនាំ ដោយបានទៅដាក់ពាក្យសុំចុះបញ្ជីនៅក្រសួង ពេលទៅដល់ក្រសួងខាងរដ្ឋបាលសួរខ្ញុំថាតាមរយៈអ្នកណាគេ? ពួកខ្ញុំឆ្លើយថាមកដាក់ពាក្យដោយខ្លួនឯង គាត់ក៏ទទួលពាក្យស្នើសុំចុះបញ្ជីទៅ។ ពួកខ្ញុំមានការព្រួយបារម្ភគិតថាមិនដឹងថាឯកសារខ្ញុំបានចូលដល់ដៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឬ មិនដល់ទេ ព្រោះពួកខ្ញុំចូលដាក់ពាក្យដោយខ្លួនឯងយ៉ាងនេះ គ្មានអ្នកជួយចាត់ចែង ប៉ុន្តែនឹកស្មានមិនដល់ ០១អាទិត្យ ក្រោយមកខាងរដ្ឋបាលក្រសួងដែនដី បានហៅពួកខ្ញុំមកទទួលឯកសារដើម្បីបញ្ជូនទៅសាលាខេត្តព្រះសីហនុ ព្រោះជារដូវកូវីដ ឱ្យពួកខ្ញុំបញ្ជូនទៅសាលាខេត្តដោយខ្លួនឯង។ ពេលទៅដល់រដ្ឋបាលខេត្តព្រះសីហនុ ពួកខ្ញុំបានសួរខាងរដ្ឋបាលខេត្តថា “អូន! ខ្ញុំដាក់ឯកសារនេះ ប្រសិនបើខ្ញុំអត់មានអ្នកចាត់ចែង តើអាចដល់ដៃ ឯកឧត្តមអភិបាលខេត្ត ឬអត់? គាត់ថា “អត់អីទេបង បងដាក់តាមប្រជាពលរដ្ឋទៅ ឯកឧត្តមអភិបាលខេត្ត គាត់តម្លាភាពណាស់”។ ឯកឧត្តមអភិបាលខេត្តពិតជាតម្លាភាពប្រាកដមែន គឺបានប្រហែល ១០ថ្ងៃ មានខាងអន្តរវិស័យតេមកពួកខ្ញុំ ប្រាប់ថាឲ្យពួកខ្ញុំទៅចង្អុលបង្ហាញទីតាំងដីដើម្បីធ្វើការត្រួតពិនិត្យ រួចប៉ុន្មានថ្ងៃក្រោយមកក៏ហៅពួកខ្ញុំទៅធ្វើកំណត់ហេតុសួរផ្ទាល់មាត់ម្ដងទៀត ចាប់តាំងពីពេលនោះមកឯកសារខ្ញុំគឺបាត់ដំណឹងរហូត។ក្រោយមកក៏បានឃើញដំណឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីគណៈរដ្ឋមន្ត្រី យើងខ្ញុំដែលបានអាស្រ័យផលនៅតំបន់ក្បាលឆាយខេត្តព្រះសីហនុ សប្បាយចិត្តណាស់ អរគុណសម្តេចតេជោពុកហើយអរគុណទៀត ថាហេតុអ្វីក៏លោកល្អម្ល៉េះ យកចិត្តទុកដាក់ សុខទុក្ខប្រជាពលរដ្ឋ កាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ស្របច្បាប់សប្បាយចិត្តទាំងអស់គ្នា ដូចនេះពួកខ្ញុំក៏បានមកដាក់ពាក្យស្នើសុំកាត់ឆ្វៀលម្តងទៀត យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោពុក ចាប់តាំងពីទទួលឯកសារពីក្រសួងឲ្យបញ្ជូនទៅសាលាខេត្តព្រះសីហនុ រហូតមកទល់ពេលនេះមានរយៈ
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ