ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
បែកធ្លាយមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារភ្នំដី បើកឲ្យនាំចូលឆ្អឹងមាន់ថៃនិងមាន់ជជុះជាច្រើនរយគីឡូ មកលក់នៅផ្សារខ្មែរ
Sun,18 October 2020 (Time 05:42 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ071 7259999 (ចំនួនអ្នកអាន: 57នាក់)

ខេត្តបាត់ដំបង + ស្រុកសំពៅលូន
ថ្មីៗនេះមានប្រភពពីជីវករខ្មែរជាច្រើនបានឲ្យសារព័ត៍មានយើងដឹងថា មានមន្ត្រីនគរបាលអន្តោប្រវេសន៍ ឈ្មោះ ស៊ុង សេងហ៊ួតបានឃុបឃិតជាមួយមេឈ្មួញ ឈ្មោះ ង៉ា នាំចូលនៅប្រភេទសាច់មាន់ ធ្អឹងមាន់ មាន់ជជុះមកពីផ្សារថៃ(ខៅឌីន)ប្រទេសថៃឆ្លងកាត់លើស្ពានថ្ម ក្នុង
ច្រកទ្វាព្រំដែនអន្តរជាតីគីឡូ១៣(ភ្នំដី)មកលក់ក្នុងផ្សារដើមអំពិល ស្ថិតក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង,

អាជីវករខាងលើបន្តឲ្យដឹងទៀតថាការដែលចូលទៅយកសាច់មាន់ឆ្អឹងមាន់និងមាន់ជជុះខាងលើនៅវេលាម៉ោង១:០០ទៅម៉ោង២:០០យប់ បានដោយរលូន តែបើខុសពីឈ្មោះង៉ា វិញលោកមន្ត្រីនគរបាលអន្តោប្រវេសន៍ខាងលើនឹងមានវិធានការបង្រាបមិនឲ្យយកចូលបានឡើយ រឿងរ៉ាវខាងលើនេះធ្វើឲ្យអាជីវករទាំងអស់មានការងឿងឆ្ងល់ថាតើលោកនិងអាជីវករមេឈ្មួញឈ្មោះង៉ា ត្រូវជាអ្វីនឹងគ្នា?ម្យ៉ាងវិញទៀតចំពោះមន្ត្រីជំនាញបសុព្យាបាលពេទ្យសត្វឬផ្នែកចត្តាសឡីសក័ ដែលមានតួនាទីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិខាងលើមិនអើពើនិងទំនិញដែលខូចគុណភាពដែលនាំចូលមកលក់ឲ្យបងប្អូនប្រជាពលរដ្ឋយកទៅទទួលទានដែលអាចប៉ះពាល់ទៅនឹងសុខភាពអាហារភយ័យ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើយើងមិនដឹងថាលោកវរសេនីយ៍ឯក ពៅ មុន្នីជោត ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីបានទទួលជ្រាបនូវទង្វើរបស់លោកស៊ុង សេងហួតដែរឬយ៉ាងណា?។

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ