ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ចៅហ្វាយក្រុងភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត
Sun,18 October 2020 (Time 04:49 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ071 7259999 (ចំនួនអ្នកអាន: 19នាក់)

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា រាល់តៃកុងឡាន ដែលដឹកអ្នកដំណើរបរទេសចេញពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនដឹកទៅកាន់សណ្ឋាគារ ឬមណ្ឌលសុខភាព រង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវី១៩ នឹងត្រូវចាត់វិធានការតាមច្បាប់តែម្តង។

ការចេញសារព្រមានរបស់ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានស្រាវជ្រាវឃើញថា មានតៃកុងឡានមួយចំនួន ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងលទ្ធផល ដែលនេះជាការអនុវត្តខុសអំពីវិធានការរបស់រាជរដ្ឋាភិបាល។

លោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ បានអំពាវនាវដល់តៃកុងឡានដឹកអ្នកដំណើរបរទេស ចេញពីព្រលានយន្តហោះទាំងអស់ បញ្ឈប់សកម្មភាពទម្លាក់អ្នកដំណើរបរទេស នៅតាមផ្លូវតទៅទៀត បើមិនដូច្នោះទេ នឹងចាត់វិធានការជាធរមាន ជាមួយគ្នានេះ។ លោកបានអំពាវនាវដល់អ្នកដំណើរទាំងអស់ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល, ជនទាំងអស់ដែលបានមកដល់កម្ពុជា នឹងត្រូវយកសំណាកទៅពិនិត្យ នៅឯព្រលានយន្តហោះ ហើយលទ្ធផលនឹងបង្ហាញជូន នៅ២៤ម៉ោងក្រោយ។ ប្រសិនបើមានអ្នកដំណើរណាម្នាក់ ក្នុងចំណោមអ្នករួមដំណើរមានផ្ទុកមេរោគកូវី១៩ នោះអ្នករួមដំណើរផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យជាថ្មី។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨៣នាក់ (ស្ត្រី៥៦នាក់ និងបុរស២២៦នាក់) ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យ៣នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ