ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
មេគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន លោក ទី ប៊ុនឡង់ និងបក្ខពួក កំពុងប្រព្រឹត្តអំពេីពុករលួយ
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 152 )


ប្រភពពីមន្ត្រីគយក្នុងខេត្តប៉ៃលិន មួយចំនួនបានបង្ហើបឲ្យដឹងថា លោកសំសុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និងលោកទីប៊ុនឡង់មេគយច្រកទ្វារអន្តរជាតិព្រំ កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនហើយសូម្បីតែប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតក៏ត្រូវលោកទីប៊ុនឡង់គាបយកលុយដោយពុំមានការយោគយល់ឡើយប្រភពបានបញ្ជាក់ទៀតថាឈ្មួញធំៗដែលអាចដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីខេត្តប៉ៃលិនចូលទៅរាជធានីភ្នំពេញយ៉ាងសុខស្រួលគឺមានការឃុបឃិតពីសំណាក់មន្ត្រីគយចល័តក្នុងខេត្តប៉ៃលិននិងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខទន្ទឹមនឹងនេះលោកទីប៊ុនឡង់មេគយច្រកទ្វារអន្តរជាតិព្រំតែងយកឈ្មោះមន្ត្រីធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមកទន្ទេញជាប់មាត់ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន

ប្រភពពីមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនបានឲ្យដឹងថាមួយរយៈចុងក្រោយនេះលោកទីប៊ុនឡង់ដែលអាងមានខ្នងបង្អែករឹងមាំកំពុងបង្កើនសកម្មភាពពុករលួយដោយគ្មានញញើតអ្វីទាំងអស់ប្រភពបានឲ្យដឹងទៀតថាអំពើពុករលួយរបស់លោកទីប៊ុនឡង់គឺការឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួលបើតាមការបង្ហើបពីមន្ត្រីគយនៅក្នុងខេត្តប៉ៃលិនមួយចំនួនបានឲ្យដឹងថាការដែលលោកទីប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការឃុបឃិតបើកដៃពីសំណាក់លោកសំសុវណ្ណារិទ្ធប្រធានសាខាគយខេត្តប៉ៃលិនផងដែរ

ប្រភពដែលស្និទ្ធនឹងលោកទីប៊ុនឡង់បានបង្ហើបឲ្យដឹងថាបច្ចុប្បន្នឈ្មួញធំៗកំពុងបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រំកាន់តែច្រើនឡើងៗហើយក៏មានករណីសមត្ថកិច្ចគយឃុបឃិតជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញផងដែរដូច្នេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរមើលរំលងតទៅទៀតទេព្រោះអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោកទីប៊ុនឡង់មេគយច្រកទ្វារអន្តរជាតិព្រំនិងលោកសំសុវណ្ណារិទ្ធប្រធានសាខាគយខេត្តប៉ៃលិនកំពុងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗចំណែកលោកគុណញឹមដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាព្រមទាំងអគ្គនាយករងច្រើនរូបទៀតបែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកទីប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនិងលោកសំសុវណ្ណារិទ្ធប្រធាសាខាគយខេត្តប៉ៃលិនឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
1099 នាក់
ខែនេះ :
4050 នាក់
3 ខែនេះ :
8749 នាក់
សរុប :
53731 នាក់