ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ឯកឧត្តម អ៊ាវ ចំរេីន គួរមេីលលោក ទឹម សុខុន នាយរងប៉ុស្តិ៍រកាជន្លឹង
ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 38 )


ខេត្តកណ្តាលមន្ត្ត្រីនគរបាលជាតិម្នាក់ឈ្មោះទឹមសុខុនមានតួនាទីជានាយរងប៉ុស៌្តនគរបាលរដ្ឋបាលឃុំរកាជន្លឹងនិងភរិយាឈ្មោះយីចន្ធីរស់នៅភូមិតាំងឬស្សីឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលកំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនថាបានរំលោភបំពានយកដីផ្លូវរបស់រដ្ឋជិតពាក់កណ្តាលដើម្បីសាងសង់ផ្ទះនិងបន្ទប់ខារ៉ាអូខេ(Ktv )ដោយមានបង្កប់សេវាកម្មផ្លូវភេទទៀតផង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធស្រុកខ្សាច់កណ្តាលបានឃុបឃិតគ្នាជាមួយនាយរងប៉ុស៌្តរកាជន្លឹងឈ្មោះទឹមសុខុននិងភរិយាឈ្មោះយីចន្ធីរស់នៅភូមិតាំងឬស្សីឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដើម្បីរំលោភបំពានយកដីផ្លូវរបស់រដ្ឋជិតពាក់កណ្តាលដើម្បីសាងសង់ផ្ទះនិងខារ៉ាអូខេ(ktv) ដោយបង្កប់សេវាកម្មផ្លូវភេទទៀតផង។ប្រភពខាងលើបានបន្តទៀតថាដីផ្លូវរបស់រដ្ឋទទឹងចំនួន12ម៉ែត្រត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានឃុបឃិតគ្នាឲ្យលោកទឹមសុខុននិងឈ្មោះយីចន្ធីរំលោភបំពានយកអស់ចំនួន០៥ម៉ែត្រហើយដើម្បីយកទៅសាងសង់ផ្ទះនិងបន្ទប់ខារ៉ាអូខេ(ktv) តាមមហិច្ចតានិងអំណាចរបស់ខ្លួន។

ប្រភពខាងលើបានបន្តទៀតថាខារ៉ាអូខេ(Ktv) ឈ្មោះ(ជំនោរត្រីស្ពានខ្ចោង7777 ) រាល់ថ្ងៃបានបង្ករការក្តៅក្រហាយដល់ប្រជាពលរដ្ឋជាស្ត្រីដែលត្រូវបានប្តីរបស់ខ្លួនយកលុយទៅបង្ហិនបង្ហោចគ្មានសល់នោះទេដោយមានពេលខ្លះប្តីរបស់ខ្លួនបានលង់និងសម្រស់នារីខារ៉ាងអូខា(,Ktv) ខាងលើដាច់យប់(រួមរ័កភ្លេចប្រពន្ធកូនអស់បាត់ហើយ។សូមបញ្ជាក់ផងដែលថា?ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះគេសង្កេតមិនដែលឃើញអាជ្ញាធរនិងសត្ថកិច្ចចាត់វិធានការទៅលើលោកទឹមសុខុននិងភរិយារបស់គាត់ឈ្មោះយីចន្ធីតាមផ្លូវច្បាប់នោះទេពីព្រោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលត្រូវថ្នាំសណ្តំលោកទឹមសុខុននិងអ្នកស្រីយីចន្ធីអស់បាត់ទៅហើយ។

ប្រភពខាងលើបានសំណូមពរដល់លោកអ៊ាវចំរើនស្នងការខេត្តកណ្តាលមេត្តាត្រួតពិនិត្យនិងចាត់វិធានការទៅលើកូនចៅរបស់លោកឈ្មោះទឹមសុខុនផងទានដែលកំពុងតែធ្វើសកម្មភាពយកតួនាទីរបស់ខ្លួនទៅរកស៉ីប្រព្រឹត្តបទល្មើសបំរើសេវាកម្មផ្លូវភេទទៅវិញនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិមួយចំនួនដែលគេស្អាតស្អំខិតខំបំរើប្រទេសជាតិនិងបំរើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃតាមអនុសាសន៌ដ៌ថ្លៃថ្លាររបស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ដោយសម្តេចទាំងពីរបានជម្រុញឧ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាលរាជធានីខេត្តក្រុងត្រូវនាំគ្នាយកចិត្តទុកដាក់រក្សាសន្តិសុខនិងបំរើប្រជាពលរដ្ឋឧ្យបានខ្ជាប់ខ្ជួនជាទីបំផុត។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
52 នាក់
សប្តាហ៍នេះ :
443 នាក់
ខែនេះ :
2217 នាក់
3 ខែនេះ :
11682 នាក់
សរុប :
47588 នាក់