ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
លោក ខឹម ចិត្រា កំពុងតែប្រព្រិត្តអំពេីពុករលួយមែនទេ ...?
ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 102 )


ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯកខឹមចិត្រានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្ថរជាតិប៉ោយប៉ែតក្រោយពីត្រូវត្មោងឯកឧត្តមគៀតចន្ទ័ថារិទ្ធីប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្ដងរួចមកគេសង្កេតសកម្មភាពរបស់លោកហាក់ស្ងប់ស្ងាត់ប៉ុន្តែអំពើរពុករលួយនៅតែរក្សាដ៏ដែលជាពិសេស

ការផ្ដល់លិខិតរដ្ឋបាលផ្សេងៗជូនប្រជាពលរដ្ឋសម្រាប់ចេញចូលតាមច្រកទ្វារព្រំដែនមួយនេះយកថ្លៃហួសប្រមាណគឺអ្វីដែលពួកគាត់(ប្រជាពលរដ្ឋ)ថាជាអំពើពុករលួយនិងសុំឲ្យចាត់វិធានការបន្ទាន់ឲ្យស្របតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីស្របទៅតាមអភិក្រមទាំង

គួរំលឹកថាៈកន្លងទៅពលរដ្ឋបានផ្ទុះការរិះគន់តាមបណ្ដាញសង្គមនឹងប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកជាច្រើនធ្វើការចុះផ្សាយជាបន្តបន្ទាប់ជុំវិញអំពើពុករលួយរបស់មន្ត្រីប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងការយកលុយច្រើនហួសប្រមាណដោយពលរដ្ឋក៏ដូចជាប្រពន្ធ័ផ្សព្វផ្សបាយបង្ហោះសកម្មភាពទាំងនោះតាមបណ្តាញសង្គមដើម្បីស្វែងរកការអន្តរាគមន៍ពីថ្នាក់ដឹកនាំ។

ការបង្ហោះខ្លឹមសារខុសគ្នាប៉ុន្តែក្នុងន័យតែមួយលើកឡើងករណីយកលុយច្រើនហួសហេតុក្នុងការបំពេញបែបបទចេញ-ចូលប្រទេសការយកលុយច្រើនដល់ទៅ២០០ដល់៣០០បាតដែលច្បាប់មិនបានកំណត់ឲ្យយកបែបនេះហើយទើបមន្ត្រីទាំងនោះមានបានឆាប់រហ័សប្រើរថយន្តទំបើបៗសុទ្ធតែ៥៧០។

ក្រៅពីពុករលួយតាមរយះការបំពេញបែបបទឯកសារផ្សេងៗលោកខឹមចិត្រានៅបានបើកដៃឲ្យមន្រ្តីក្រោមបង្គាប់បង្កើតមុខរបរបន្ថែមមួយចំនួនដូចបានរៀបរាប់ខាងក្រោម៖

/បើកដៃឲ្យលោកអនុសេនីយ៍ឯកម៉ៅម៉យផ្ដាច់មុខផ្ដាច់ខាងជម្រិតយកលុយពីកម្មករអូសរទេះដឹកទំនិញចូលពីទឹកដីថៃ។

/ផ្ដាច់មុខឲ្យលោកវរសេនីយ៍ឯកទេពសម្បត្តិនាយរងប៉ុស្ត៍យកលុយខែពីក្រុមម៉ូតូកង់៣ក្នុងម្នាក់៦០០បាតនឹងក្នុងមួយថ្ងៃ២០បាតបន្ថែមនឹងយកលុយពីអ្នកលក់ទំនិញតាមរទេះរុញក្នុងមួយខែៗចាប់ពី១,៥០០បាត,០០០បាតរហូតដល់៦,០០០បាតចំពោះអ្នកមិនបង់លុយគឺដាច់ខាតដេញចេញមិនឲ្យចត។

/យកលុយពីក្រុមរត់ម៉ូតូឌុបម្នាក់ចាប់ពី៣០០បាតទៅ៨០០បាតក្នុងមួយខែនឹងតម្រូវឲ្យអ្នករត់ម៉ូតូឌុបទាំងនោះទិញអាវកាក់១ក្នុងតម្លៃជាង១,០០០បាតទៀត។ធ្វើបាបខ្មែរគ្នាឯងហើយនៅមិនគ្រប់គ្រាន់ទៀតថែមទាំងបបួលប៉ូលិសអន្តោប្រវេសន៍ថៃ 

មកគាបសង្កត់យកលុយពីប្រជាពលរដ្ឋខ្មែរដោយមិនចាំមានឯកសារឆ្លងដែនចូលប្រទេសថៃបានតាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែតក្នុងម្នាក់ៗពី៨០០ទៅ៩០០បាតតាមរូបភាពប្រើប្រាស់ជនជាតិខ្មែរធ្វើជាមេខ្យល់នាំមនុស្សចូលទឹកដីថៃនឹងចេញពីថៃមកខ្មែរនិយាយរួមចេញក៏ត្រូវចូលក៏ត្រូវ(ទ្រូប្រើស២)

/ប៉ុស្ត៍នៅរង្វង់មូលមានច្រើនស្ថាបន័សម្រាប់ទារលុយពីម្ចាស់ទំនិញគ្រប់ប្រភេទដែលដឹកចូលទៅលក់នៅផ្សាររោងគ្លឿប្រទេសថៃ

សូមបញ្ជាក់ថានូវរៀងរាល់ឆ្នាំមិនថាបុណ្យចូលឆ្នាំខ្មែរឬក៏រដូវបុណ្យភ្ជំបិណ្ណបងប្អូនពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃពួកគាត់តែងតែបានច្បាប់ឈប់សម្រាកដែលធ្វើដំណើរចូលតាមច្រកទ្វារអន្ថរជាតប៉ោយប៉ែតត្រូវបានមន្រ្តីនគបាលច្រកខាងលើជម្រិតទារលុយថ្លៃសេវាបំពេញបែបបទចូលប្រទេសក្នុងម្នាក់ៗចំនួន២០០បាតឬអាចច្រើនជាងនេះតើចូលឆ្នាំៗនេះមន្រ្តីនគបាលច្រកទ្វារប៉ោយប៉ែតនៅបន្តយកលុយពីពលករខ្មែរក្នុងម្នាក់ៗ២០០បាតទៀតឬងត់ខណះដែលរាជរដ្ឋាភិបាលថៃគេអនុគ្រោះមិនគិតថ្លៃរក្សាសិទ្ធទិដ្ឋាការដល់ពលករខ្មែរក្នុងឪកាសចូលឆ្នាំថ្មីខាងមុខនេះ។

សូមបញ្ជាក់ថា៖កាលពីថ្ងៃសុក្រសប្ដាហ៍មុនសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសប្រើប្រាស់អភិក្រមទាំងចំណុចយ៉ាងម៉ឺងម៉ាត់សាជាថ្មីគឺឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់ចំពោះអាណត្តិនេះគឺត្រូវតែមានការកែទម្រង់ស៊ីជម្រៅបំផុតដើម្បីបម្រើផលប្រយោជន៍ដល់ម្ចាស់ឆ្នោតពិតប្រាកដ។

លោកបញ្ជាក់ថា៖«ទោះជាមន្ត្រីមានឋានៈប៉ុនណាបើទោះបីជាខ្លាពស់កណ្តុររុយក៏ដោយឲ្យតែបំពានប្រយោជន៍ប្រជាជនគឺសម្តេចត្រូវតែអនុវត្តតាមអភិក្រមនេះដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយសេចក្តីទុកចិត្តនិងមានប្រសិទ្ធភាពខ្ពស់»

ក្រោយការប្រកាសទាំងនេះគេសង្កេតឃើញមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបត្រូវបានដកតំណែងនិងខ្លះទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
1098 នាក់
ខែនេះ :
4049 នាក់
3 ខែនេះ :
8748 នាក់
សរុប :
53730 នាក់