ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
លោក ឈុន គឹមលី មេរដ្នបាលព្រៃឈេីខេត្តត្បូូងឃ្មុំ នៅពីក្រោយមេឈ្មួញដឹកជញ្ជូន គឺលោក ស្រ៊ុន ផឹងឡាយ ជាមន្ត្រីប៉េអឹម ដឹកជញ្ជូនឈេីយ៉ាងគឃ្លេីន....?
ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 81 )


ខេត្តត្បូងឃ្មុំ)៖យោងប្រភព​ ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ទើប​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ និង​ឈ្មួញ​ដទៃទៀត ​អាច​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួនយ៉ាងរលួន ​។


ក្នុងនោះ​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ជំនួយការ​របស់លោក វ៉ា សារិទ្ធ មេបញ្ជាការ​កង រាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា​កំពុង​ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​ដោយ ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ នោះទេ​ព្រោះ​មានការ ​យោគយល់​ថា​ជា​គ្នាឯង​។

លើស​នេះ​ទៅទៀត​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ដែល​អាង​មាន​ខ្នង បង្អែក​រឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។
ប្រភពពី​សមត្ថកិច្ច​ ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នៅតែ​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​ដោយ​គ្មាន ​ញញើត​អ្វី​ទាំងអស់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ស្រ៊ុន ផឹង​ឡាយ មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យ៉ាង​ល្បីល្បាញ គឺមាន​ការឃុបឃិត​បើក ដៃ​ពី​សំណាក់​លោក ស្រ៊ុន ផឹង​ឡាយ នាយ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​។

ជាងនេះទៅទៀត ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ស្រ៊ុន ផឹង​ឡាយ ជា​ជំនួយការ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កង ​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត​ត្បូងឃ្មុំ ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះ ពាល់​ឈ្មួញ​រូបនេះ​ឡើយ​។

​ប្រភពពី​មន្ត្រី​អាវុធហត្ថ ​នៅក្នុង​ទីបញ្ជាការ​អាវុធហត្ថ ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ អាង​មាន​ខ្នងបង្អែក ​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​ យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ជាក់ស្ដែង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជ អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ បន្តសកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​ យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។

ទន្ទឹមនឹងនេះ​ប្រភព ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម ​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្ត​ត្បូងឃ្មុំ បានចាត់ទុក​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ ជា​ប្រភព​ចំណូល ​របស់ខ្លួន ហើយ​មិន​ប៉ះពាល់​ឈ្មួញ​ម្នាក់ ​នេះឡើយ​។

ពាក់ព័ន្ធជុំវិខាងលើនេះ អង្គភាពសាព័ត៌មានយើង មិនអាចទំនាក់ទំនង សុំការបកស្រាយណា មួយពីលោក​ គឹម ​ឈុនលី មេ​រដ្ឋបាល ព្រៃ​ឈើខេត្តត្បូ​ងឃ្មុំ បានឡើយទោះជាយ៉ាង ណាអង្គភាពយើងខ្ញុំ រងចាំការបំភ្លឺពីលោកគឹម ​ឈុនលី មេ​រដ្ឋបាល ព្រៃ​ឈើខេត្តត្បូ​ងឃ្មុំ រាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
554 នាក់
ខែនេះ :
2471 នាក់
3 ខែនេះ :
7763 នាក់
សរុប :
50320 នាក់