ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
មេpmខេតុ្តស្ទឹងត្រែង អាងមានអំណាចហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត ចាប់អ្នកសារព័ត៌មាន និងធ្វេីបាបអ្នកដ៏ទៃទៀត ...?
ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 128 )


តេីលោកអៀង វ៉ាន់ឌី មេPMខេត្តស្ទឹងត្រែងមានជាប់ពាក់ពន្ធ័នឹងរឿងអំពេីពុករលួយទេ!!?ថ្ងៃទី 18 ខែឧសភាឆ្នាំ2019

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងអៀងវ៉ាន់ឌីរងការចោទប្រកាន់រឿងអាស្រូវ 3 ករណីក្នុងពេលតែមួយផ្ទួនគ្នា។
      ១_ប្រភពបានផ្ដល់ព័ត៌មានមកថាកាលពីថ្ងៃទី 11 ខែឧសភាឆ្នាំ 2019 កន្លងទៅថ្មីៗនេះ លោកអៀងវ៉ាន់ឌីដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបាននាំកម្លាំងចុះទៅចាប់អ្នកសារព័ត៌មានម្នាក់វាយខ្នោះនិងយកទៅសួរចម្លើយនៅក្នុងបញ្ជាការដ្ឋានខេត្តស្ទឹងត្រែងដោយហេតុផលអ្នកសារព័ត៌មានរូបនោះបានទៅយកព័ត៌មាននៅគំនរឈើហ៊ុបមូលរាប់រយកំណាត់នៅចុងព្រលានយន្តហោះខេត្តស្ទឹងត្រែងរួចបញ្ជូនអ្នកសារព័ត៌មានរូបនោះនោះទៅសាលាដំបូងខេត្តតែដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទោសលោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងក៏បានដោះលែងអ្នកសារព័ត៌មានរូបនោះត្រឡប់ទៅផ្ទះវិញ។នេះគឺជាការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានហើយគំរាមកំហែងដល់អាជីពរបស់អ្នកសារព័ត៌មានមិនឲ្យចុះយកព័ត៌មានជាក់ស្ដែងពិតប្រាកដ។
         ២_ហើយក្នុងយប់នៃថ្ងៃដដែលនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងអៀងវ៉ាន់ឌីមានឥរិយាបទស្រវឹងអួទីនួ រួមទាំងកូនចៅខ្លួនចំនួន 9 នាក់ទៀតបានចាប់ខ្លួនទាហានជាន់ខ្ពស់ពីររូបសំឡុតបម្រុងវាយខ្នោះតែត្រូវបានទាហានទាំងពីររូបរកបម្រាស់មិនអោយវាយខ្នោះបានក៏មានការប្រតាយប្រតប់គ្នា។ ដោយសារតែមានកងកម្លាំងប៉េអឹមច្រើននាក់មិនអាចប្រកែកបដិសេធន៍បាននាយទាហានជាន់ខ្ពស់ទាំងពីររូបនោះក៏បានសម្រេចចិត្តព្រមទៅជាមួយលោកអៀងវ៉ាន់ឌីទៅលោកអៀងវ៉ាន់ឌីនិងកូនចៅបានក្រៀកនាយទាហានជាន់ខ្ពស់ពីររូបនោះដាក់ក្នុងឡានរួចយកទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដោយបានដកហូតកាំភ្លើងកា 59 មួយដើមអត្តសញ្ញាណប័ណ្ណឯកសារការងារឯកសារបេសកកម្មនិងដកហូតរថយន្ដមួយគ្រឿងដែលនាយទាហានទាំងពីរនាក់កំពុងតែជិះដើម្បីបំពេញបេសកកម្មរបស់អង្គភាពខ្លួន ហើយអ្វីដែលសំខាន់ធ្វើឲ្យនាយទាហានជាន់ខ្ពស់រូបនោះឈឺចាប់និងមិនសុខចិត្តដោយសារតែលោកអៀងវ៉ាន់ឌីមេបានឲ្យកូនចៅមកចាប់រូបគាត់ទាំងពីរនាក់ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀនដើម្បីចាប់កំហុសរូបគាត់ទាំងពីរដោយពុំមានរកឃើញនូវសារធាតុញៀនពួកគេក៏គ្មានអីនិយាយពេលលោកអៀងវ៉ាន់ឌីចូលទៅដេកបាត់កងកម្លាំងរាជអាវុធហត្ថផ្សេងទៀតក៏បានជូនពួកគាត់ត្រឡប់ទៅអង្គភាពវិញចាំស្អែកសំដោះស្រាយគ្នាទៀត។ហើយកន្លែងដែលកើតហេតុនោះគឺស្ថិតនៅចម្ងាយប្រហែល 1 គីឡូម៉ែត្រពីគំនរឈើហ៊ុបមូលធំៗដែលដែលគរទុកនៅចំណុចចុងព្រលានយន្តហោះខេត្តស្ទឹងត្រែងនោះ។នាយទាហានជាន់ខ្ពស់ពីររូបនោះកំពុងបំពេញភារកិច្ចដែលអង្គភាពបានដាក់ឲ្យដោយមិនបានមានពាក់ព័ន្ធឬដឹងរឿងអ្វីនោះទេនេះជាការបញ្ជាក់របស់ពួកគាត់ទាំងពីរនាក់។
  ៣_គំនរឈើរាប់រយម៉ែត្រគូបរាប់រយដើមហើយសុទ្ធតែជាឈើមូលដែលគេបានយកចេញពីទន្លេសេសាន 2 ទៅទុកនៅចុងព្រលានយន្តហោះខេត្តស្ទឹងត្រែងដើម្បីលើកឡើងរថយន្តយីឌុបឬល្អនៅពេលយប់នោះតើលោកអៀងវ៉ាន់ឌីដែលជាមន្ត្រីពាក់ព័ន្ធមិនបានដឹងឬបានបង្ក្រាបឬក៏កាងបទល្មើសនោះបានជាឱ្យតែអ្នកណាទៅម្ដុំនោះគឺចាប់គេវាយខ្នោះចោទថាក្បត់។ក្នុងថ្ងៃដដែលនោះដែរគឺជាយប់ដែលអ្នកសារព័ត៌មាននៅក្នុងខេត្តស្ទឹងត្រែងទាំងអស់ត្រូវបានគេអញ្ជើញទៅពិសារអាហារជប់លៀងដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមន្ត្រីនៅក្នុងខេត្តហើយអាចនឹងជាពេលវេលាដែលឈ្មួញមានឱកាសលើកឈើមូលឈើហ៊ុបទាំងនោះឡើងរថយន្ត?
     យើងខ្ញុំបានទទួលបទសម្ភាសន៍ពីជនរងគ្រោះទាំង 3នាក់រួមមានអ្នកសារព័ត៌មានម្នាក់នឹងនាយទាហានជាន់ខ្ពស់ពីររូបទៀតព្រមទាំងមានឯកសារយោងភ្ជាប់មកជាមួយផងដែរ។
ក្នុងករណីខាងលើនេះ សារព័ត៌មានយើងបានសុំការស្រាយបំភ្លឺពីមេPMរូបនេះតាមវ៉ត់អាប់មានរយ:ពេលពីរថ្ងៃរួចហើយគឺចាប់ថ្ងៃ១៨,១៩ខែឧសភាឆ្នាំ២០១៩នេះប៉ុន្តែលោកមិនបានបកស្រាយនៅឡេីយទេដោយលោកគ្រាន់តែអរគុណ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
52 នាក់
សប្តាហ៍នេះ :
442 នាក់
ខែនេះ :
2216 នាក់
3 ខែនេះ :
11681 នាក់
សរុប :
47587 នាក់