ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ឈ្មួញឈេីជាថៅកែផ្ទះសំណាក់ នៅស្រុកកែវសីមា រកសុីដឹកជញ្ជូនឈេីខុសច្បាប់ ឆ្លងដែនទៅលក់ប្រទេសវៀតណាម
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 99 )


កក្រេីកស្រុកកែវសីមាទៀតហេីយ លោក គង់ ហ៊ាង ម្ចាស់ផ្ទះសំណាក់ល្បីជាងគេនៅស្រុកកែវសីមា បច្ចុប្បន្នជាមេឈ្មួញដ៍ធំក្នុងស្រុកកែវសីមា ល្បីល្បាញយ៉ាងខ្លាំង ខាងជំនួញឈើខុសច្បាប់ទៅវៀតណាម

 
ខេត្តមណ្ឌលគិរី ៖ យោងតាមប្រភពច្បាស់ការណ៍ បានអោយដឹងថា ៖ជំនួញឈើខុសច្បាប់ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងមួយចំនួនបានកំពុងបើកដៃ អោយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈេីខុសច្បាប់ ធ្វើចរាចរនាំឈេីគ្រប់ប្រភេទ ឆ្លងដែនទៅលក់នៅប្រទសវៀតណាម ក្រោមកាសម្របសម្រួលពីសំណាក់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រួមនិងមន្ត្រីពាក់ពន្ឋ័ដែលឈរជើង ប្រចាំកានៅច្រកទ្វាខាងលើនេះផងដែរ ។
 
ប្រភពបន្តរថា ក្នុងជំនួញឈើខុសច្បាប់ នៅតំបន់នោះក្រុមឈ្មួញបានប្រើប្រាស់មធ្យោបាយ ដើម្បីដឹកឈើនាំឆ្លងដែន តាមរថយន្តសាំយ៉ុង រថយន្តការីហើម រថយន្តឡង់គ្រីស័រកែ បានធ្វេីការដឹកជញ្ជូនឈេីឆ្លងដែនទៅបានយ៉ាងរលូន ក្រោមកាសម្រប សម្រួលបើកផ្លូវពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានស្នាក់កាប្រចាំ នៅតាមផ្លូវចូលច្រកឡាប៉ាខេ រួមទាំងសមត្ថកិច្ចជំនាញពាក់ពន្ឋ័ជាច្រេីន នៅក្នុងស្រុកកែវសីមា ។ 
 
ប្រភពពីស្រុកកែវសីមា បានបញ្ចាក់អោយដឹងថា ក្នុងជំនួញឈើខុសច្បាប់ ដឹកឆ្លងដែនទៅវៀតណាម រាល់ថ្ងៃមានមេឈ្មួញធំៗបហិមា២នាក់ ដែលមានឥទ្ឋិពលយ៉ាងអស្ចារ្្យក្នុងការដឹកជញ្ជូនឈេីឆ្លងដែនទៅលក់នៅប្រទេសវៀនណាមបាន ដោយសេរីនោះ មានឈ្មោះ លោក គង់ ហ៊ាង ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់មួយកន្លែងដ៍ល្បីជាងគេនៅស្រុកកែវសីមា ហើយបច្ចុប្បន្ន ក៏ជាមេឈ្មួញឈេីដ៏ល្បីល្បាញ ក្នុងជំនួញឈើខុសច្បាប់ ដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម និងម្នាក់ទៀតមានឈ្មោះ ចែ លីន ហៅលីនខ្ទើយ ។
ប្រភពបានបញជាក់ផងដែរថា សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ គឺក្រុមឈ្មួញ បានធ្វើការដឹកជញ្ចូនពីចំណុចស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាំឆ្ពោះទៅតាមច្រកព្រំដែនខាងលើ និងបន្តរទៅវៀតណាម តាមច្រករបៀងនានា ក្នុងនោះមានច្រករបៀង(ងាំយូលិត)ច្រករបៀង(ងាំតាយិន)
ច្រករបៀង(ងាំបាមូល)ច្រករបៀង(ងាំបាឡាង)ច្រករបៀ(ងាំបាវ៉េ)ច្រករបៀង(ងាំដី) ច្រក របៀងទាំងនេះ គឺស្ថិតនៅក្រោមការ គ្រប់គ្រង ដោយលោក សា ផល្លា ដែលកំពុងតែផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលហ៊ានបើកដៃនិង សម្របសម្រួល អោយលោក គង់ ហ៊ាង និងចែ លីន ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ បានយ៉ាងរលូន ។
 
ពាក់ព័ន្ធនឹងសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងខាងលើនេះ ក្រុមការងារយើងមិនទាន់អាចទំនាក់ទំនងសុំការ បំភ្លឺពីលោក សា ផល្លាដែលជាមេប៉ុស្តិ៍ ការពារព្រំដែន ដែលគ្រប់គ្រងនៅតំបន់នោះបាននៅឡើយទេ៕ថ្ងៃទី18/05/2019  កាលរិយាល័យនពន្ធ 076 8006666

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
1092 នាក់
ខែនេះ :
4043 នាក់
3 ខែនេះ :
8742 នាក់
សរុប :
53724 នាក់