ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
បែកធ្លាយមេសាខាគយខេត្តកំពង់ឆ្នាំង ជំរិតទារលុយពីអ្នកដឹកទំនិញ ទៅប៉ាវស្រីស្នេហ៍ក្រេបទឹកឃ្មុំ
ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 179 )


ធ្លាយព័ត៌មានមេគយខេត្តកំពង់ឆ្នាំងជំរិតទារលុយពីអ្នកដឹកទំនិញ៥០០០យកទៅប៉ាវស្រីស្នេហ៍

ពុទ្ធោអើយមេគយខេត្តកំពង់ឆ្នាំងចាប់ឡានដឹកបាកាស់ជម្រិតទារលុ៥០០០ដុល្លារខណៈខ្លួនដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំហើយទុកអោយកូនចៅជាអ្នកប្រើបច្ចេកទេសជំនាសំឡុតគម្រាមបន្លាចបង្កើតអោយយឺតយូរខាតពេលវេលាខកការដឹកជញ្ជូនពីអ្នករកសុីខកអីវ៉ាន់យកអោយម៉ូយ។

ទីបំផុត… .ចុងក្រោយបន្ធូបន្ថយបញ្ចុះតំលៃត្រឹម២០០០ដុល្លារក៏អនុញ្ញាតអោយឡានដឹកទំនិញបាកាស់នោះចេញពីស្នាក់ការសាខាគនិងរដ្ឋាករខេត្តកំពង់ឆ្នាំងមុននេះបន្តិចនាវេលាម៉ោង៧និង៥០នាទីព្រលប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩។

ម្ចាស់ទំនិញបានស្រក់ទឹកភ្នែកឈឺចាប់និងនិយាយថាមិនគួរណាមេគយខេត្តកំពង់ឆ្នាំងធ្វើបាបពួកគាត់គ្រាន់តែរកសុីបន្តិចបន្តួចគ្រាន់ដោះស្រាយបញ្ហាក្រពះនោះសោះ..? រួចខ្លួនមេគ)មិនលើកទូរស័ព្ទដើម្បីស្តាប់ទទួលយកហេតុផលសុខចិត្តអោយកូនចៅឈ្មោះណាល់ជាអ្នកដើរតួជម្រិតដោយឡែកខ្លួនឯងជាមេកើដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំទៅវិញ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១គឺខាងគយចល័តរបស់លោកហ៊ាទូចប្រធានសាខាគនិងរដ្ឋាករខេត្តកំពង់ឆ្នាំងបានបញ្ជាអោយកូនចៅចាប់រថយន្តកង់៦ដឹកភេសជ្ជបាកាស់ចំនួន១៥០កេសដែលដឹកហួសទីរួមខេត្តប្រមាណជិត៥គីឡូម៉ែត្រមិនបានប្រាប់ដំណឹងដល់គយក៏កើតជាកំហឹងទល់កំហល់ដេញចាប់អូសយកមកដាក់នៅស្នាក់ការសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំងរើអីវ៉ាន់ចេញពីឡាន។

ម្ចាស់ទំនិញអះអាងថា៖គាត់ដឹកយកមកអោយម៉ូយតាមខេត្តសោះលោកគយគាត់ប្រើអំណាចបញ្ជាអោយកូនចៅដោយលើកហេតុផលថាមិនចូលប្រាប់មិនចូលបង់លុយរួចជម្រិតទារ៥០០០ដុល្លារចុងក្រោយក៏យល់ព្រមយកត្រឹម២០០០ដុល្លារបង់អោយតាមរយៈគយឈ្មោះ(ណាល់ទុកអោយលោកហ៊ាទូចប្រធានសាខាគនិងរដ្ឋាករខេត្តកំពង់ឆ្នាំងអនុញ្ញាតអោយឡានចេនៅវេលាម៉ោង៧និង៥០នាទីព្រលប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩បន្ទាប់ពីចាប់នៅម៉ោង២និង៣០នាទីរសៀលថ្ងៃខែដដែលនេះ។

ពាក់ករណីនេះអង្គភាពនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកហ៊ាលទូចប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំងនៅព្រលប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ឈ្មួញបាននិយាយបែបចំអកថា៖ក្នុងនាមជាមេគយនិងជាមន្ត្រីរាជការរដ្ឋបាលមុខងារសាធារណៈលោកហ៊ាលទូចមិនគួរសោះយកអំណាចតួនាទីភារកិច្ចជាសមត្ថកិច្ចបង្ក្រាបទំនិញគេចពន្ធប្រមូលពន្ធជូនរដ្ឋតែធ្វើការងារខុសគោលដៅកចាប់ឡានដឹកទំនិញបន្តិចបន្តួចអោយបង់លុយហើយខ្លួនដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំលើគំនរទុក្ខទឹកភ្នែកពីប្រជាជនដឹកទំនិញតិចតួចគ្រាន់រកអង្ករច្រកឆ្នាំងនោះ។

គេបានបញ្ជាក់ថាលោកហ៊ាទូប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំងបានអោយឈ្មួញដឹកទំនិញពីព្រំដែនខេត្តប៉ៃលិនខេត្តបន្ទាយមានជ័ខេត្តបាត់ដំបងត្រូវបង់លុយក្បាលឡានចាប់ពី១០០ដុល្លារដល់៣០០ដុល្លារឬ៥០០ដុល្លារពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំងមានឡានកង់១០និងឡានយីឌុបជាដើម។

ករណីឡានដឹកប្រេងម៉ាសុឺនពីភ្នំពេញយកទៅចែកចាយតាមខេត្តហើយឆ្លងកាត់ខេត្តកំពង់ឆ្នាំងក៏បង់លុថ្នូរនិងការមិនបង្ក្រាប។

គួរបញ្ជាក់ថា៖នៅវេលាម៉ោង៨និង៣៤នាទីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩មានអ្នកលេខទូរស័ព្ទ០៦៦៦៣៦៦ខលមកតំណាងអង្គភាពនគរវត្តបានអះអាងថាគាត់ឈ្មោះហ៊ាទូចនិងបដិសេធន៍ថាគាត់មិនបានយកលុយពីការចាប់ឡានដឹកបាកាស់នោះទេហើយករណីថាយកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំនោះលោកមិនបកស្រាយរួចក៏បិទទូរស័ព្ទតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
1100 នាក់
ខែនេះ :
4051 នាក់
3 ខែនេះ :
8750 នាក់
សរុប :
53732 នាក់