ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...?
ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 143 )


លោក យូ ហេង មេ គយ ខេត្តបាត់ដំបង ចូលកាន់ដំណែងភ្លាមល្បីល្បាញខាងប្រព្រឹត្តអំពើរពុករលួយ និងបេីកដៃឲ្យលោក អ៊ុំ ចាន់រចនា ធ្វេីអ្វីៗតាមអំពេីចិត្ត

 

(បាត់ដំបង់) ប្រភពពី ប្រជាពលរដ្ននឹងក្រុមឈ្មួញ បាន លើកឲ្យ ដឹងថា: ចាប់តាំងពី លោក យូ ហេង មកកាន់ តំណែង ជា ប្រធាន សាខាគយ ខេត្តបាត់ដំបង កាលពី រសៀល ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ គឺ មិនបាន ចាត់វិធានការ ទប់ស្កាត់ អំពើពុករលួយ របស់លោក អ៊ុំ ចាន់រចនា ដែលជា មេ គយ ច្រកទ្វារ អន្តរជាតិ ដូង នៅឡើយ ទេ ហេតុនេះហើយ ទើប លោក អ៊ុំ ចាន់រចនា មេ គយ ច្រកទ្វារ អន្តរជាតិ ដូង នៅតែ បន្ត ប្រើ តួនាទី និង អំណាច របស់ខ្លួន ឃុបឃិត ឲ្យ ឈ្មួញ ធំៗ មួយចំនួន នាំចូល ទំនិញគេចពន្ធ  ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ តាម អំពើ ចិត្ត ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ មានការ រិះគន់ ចំៗ ថា លោក យូ ហេង ប្រធាន សាខាគយ ខេត្តបាត់ដំបង ដែលមាន ជំនាញ ខាង ប្រព្រឹត្ត អំពើពុករលួយ យ៉ាង ពេញបន្ទុក កាល នៅ ធ្វើជា ប្រធាន សាខាគយ ខេត្តឧត្ដរមានជ័យ នាពេល កន្លងមក នោះ គឺជា អ្នក ឃុបឃិត ឲ្យ លោក អ៊ុំ ចាន់រចនា ធ្វើ អ្វីៗ តាម អំពើ ចិត្ត ហើយ មានការ បែងចែក ផលប្រយោជន៍ យ៉ាង សុខ ស្រួល ...?

 

ប្រភពពី មន្ត្រី គយ និង ភ្នាក់ងារ គយ ខេត្តបាត់ដំបង មួយចំនួន បាន ឲ្យ ដឹងថា កាលពី ជំនាន់ លោក ឈុន សុភមង្គល នៅ ធ្វើជា ប្រធាន សាខាគយ ខេត្តបាត់ដំបង បាន បើកដៃ ឲ្យ លោក អ៊ុំ ចាន់រចនា និង លោក ឡេង សុខ ដែលជា មេ គយ ច្រកទ្វារ អន្តរជាតិ ដូង ស្រុក កំរៀង ឃុបឃិត ឲ្យ ឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ យ៉ាង រាលដាល ឥឡូវនេះ បន្ទាប់ពី លោក យូ ហេង មក ធ្វើជា ប្រធាន សាខាគយ ខេត្តបាត់ដំបង គឺ នៅតែ បណ្ដោយ ឲ្យ លោក អ៊ុំ ចាន់រចនា  មេ គយ ច្រកទ្វារ អន្តរជាតិ ដូង ធ្វើ អ្វីៗ តាម អំពើ ចិត្ត ដោយ មិន ខ្វល់ ពី ការរិះគន់ អ្វី ទាំងអស់ បញ្ហា នេះ គឺជា រឿង ដែល លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា មិនគួរ បណ្ដែតបណ្ដោយ តទៅទៀត ទេ ព្រោះ ទង្វើ របស់លោក យូ ហេង និង លោក អ៊ុំ ចាន់រចនា ធ្វើ ឲ្យ រដ្ឋ ខាតបង់ ចំណូល ពន្ធ យ៉ាងច្រើន ក្នុង មួយខែៗ ...?

 

ប្រភព ពី មន្ត្រី គយ នៅ ខេត្តបាត់ដំបង បានបញ្ជាក់ ទៀតថា លោក អ៊ុំ ចាន់រចនា បម្រើ ការងារ នៅ ច្រកទ្វារ អន្តរជាតិ ដូង ជាយូរមកឆ្នាំមកហេីយព្រោះ លោក អ៊ុំ ចាន់រចនា ចេះ លុតក្រាប ជាមួយ ប្រធាន សាខាគយ ខេត្តបាត់ដំបង គ្រប់ ជំនាន់ ដើម្បី មានឱកាស ប្រព្រឹត្ត អំពើពុករលួយ យ៉ាង ក្រអឺតក្រទម ... កាល ជំនាន់ លោក ឈុន សុភមង្គល ធ្វើជា ប្រធាន សាខាគយ ខេត្តបាត់ដំបង គឺ លោក អ៊ុំ ចាន់រចនា ល្បីល្បាញ ខាង ប្រព្រឹត្ត អំពើពុករលួយ ច្រើន រូបភាព ហើយ នៅពេលដែល លោក យូ ហេង មក ធ្វើជា ប្រធាន សាខាគយ ខេត្តបាត់ដំបង កាលពី ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ គឺ លោក អ៊ុំ ចាន់រចនា នៅតែ ល្បីល្បាញ ខាង ពុករលួយ ដដែល ដូច្នេះហើយ ទើប មាន សេចក្ដីអំពាវនាវ ឲ្យ លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ ចាត់វិធានការ ស៊ើបអង្កេត លើ រឿងអាស្រូវ ពុករលួយ របស់លោក អ៊ុំ ចាន់រចនា មេ គយ ច្រកទ្វារ អន្តរជាតិ ដូង ស្រុក កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់ ព្រោះ បច្ចុប្បន្ន លោក អ៊ុំ ចាន់រចនា នៅតែ ឃុបឃិត ឲ្យ ឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ ខុសច្បាប់ និង ទំនិញ បង់ពន្ធ មិន គ្រប់យ៉ាង ពេញបន្ទុក

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
52 នាក់
សប្តាហ៍នេះ :
435 នាក់
ខែនេះ :
2209 នាក់
3 ខែនេះ :
11674 នាក់
សរុប :
47580 នាក់