ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន
ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 285 )


ខេត្តកំពត = ថ្មីៗនេះក្រុមពួកអ្នកមានលុយ និងអ្នកមានអំណាច មួយចំនួននៅក្នុងអាណាចក្រខេត្តកំពត បាននិងកំពុងតែធ្វើ សកម្មភាពឃុបឃិតគ្នាជាប្រព័ន្ធដើម្បីលុបសមុទ្រដែលជាសម្បត្តិដ៌មហាសាលរបស់រដ្ឋ យ៉ាងអនាធិបតេយ្យជាទីបំផុតក្នុងនោះ..? គេសង្កេតឃើញអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ហាក់មិនខ្ចីបើកភ្នែកមើលនិងយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ..? សូមបញ្ជាក់ថា...? កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានដាក់បទបញ្ជាដ៏តឹងរុឹងជាទីបំផុតដល់មន្ត្រីរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធ និងអំពើពុករលួយ ដូចជាការកាប់បំផ្លាញ់ព្រៃឈើ ការកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនជាដើម។ល។ត្រូវតែនាំគ្នាដកខ្លួនចេញឲ្យឆ្ងាយជាបន្ទាន់ បើមិនដូច្នេះទេ...?ភារកិច្ចនេះនិងប្រគល់ឲ្យតុលាការ ជាអ្នកចាត់ការតាមនិតិវិធីផ្លូវច្បាប់ ទោះបីជាជននោះ...? ពាក់ផ្កាយឬក៏ពាក់លោកខែក៏ដោយ

 

 

 

មកដល់ពេលនេះបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្មានប្រសិទ្ធភាពនោះទេ...? សាបដូចទឹកទន្លេអញ្ចឹង... ?មានន័យថា...? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនហ៊ាន

 

ចាត់វិធានការទៅលើពួកមន្ត្រីគ្រាក់ៗនោះទេ...? ដែលពួកគេកំពុងតែធ្វើសកម្មភាពឃុបឃិតគ្នាជាប្រព័ន្ធលុបផ្ទៃសមុទ្ររាប់រយហិកតាជិតរលាយហិនហោចអស់ហើយ ។ដោយឡែកបើយើងក្រឡេកទៅមើលនៅក្នុងអាណាចក្រខេត្តកំពតឯណេះវិញ បច្ចុប្បន្ននេះត្រូវបានឧកញ៉ាបំផ្លាញជាតិថ្លើមធំ

 

ម្នាក់ទៀតហើយមានឈ្មោះ ជា សុខហេង ហៅ(តាំង ងី)បាននិងកំពុងតែធ្វើសកម្មភាពដឹកដីយកទៅលុបសមុទ្រយ៉ាងអនាធិបតេយ្យជាទីបំផុតដែលមានទំហំរហូតដល់ទៅចំនួន២០០ហិកតាឯណោះ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនខ្ចីបើកភ្នែកមើល...? ពីសកម្មភាពរបស់ឧកញ៉ាបំផ្លាញជាតិថ្លើមធំឈ្មោះ ជា សុខហេងហៅ(តាំង ងី)នោះទេ...? សូមបញ្ជាក់ថា...?ទីតាំងសមុទ្រដែលឧកញ៉ាបំផ្លាញជាតិថ្លើមធំឈ្មោះ ជា សុខហេងហៅ(តាំង ងី)បានដឹកដីយកទៅលុបសមុទ្រនោះ...? មានទីតាំងស្ថិតនៅក្នុងភូមកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

 

 

 

បើតាមការអៈអាងពីសំណាក់ប្រជាពលរដ្ឋនិងអាជ្ញាធរអត់បានលិឍ នៅក្នុងអាណាចក្រខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា...? ឧកញ៉ាថ្លើមធំបំផ្លាញជាតិឈ្មោះ ជា សុខហេងហៅ(តាំង ងី)មិនដឹងបានអំណាចពីណាមកទេ...? បានធ្វើសកម្មភាពដឹកដីយកទៅលុបសមុទ្រ យ៉ាងអនាធិបតេយ្យជាទីបំផុត នៅចំណុចខាងលើ ដែលមានទំហំសរុបចំនួន២០០ហិកតា ក្នុងនោះគេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ពីស្រុករហូតដល់ក្រសួង មិនដែលអើតក្បាលមើលពីសកម្មភាពឧកញ៉ាថ្លើមធំបំផ្លាញជាតិឈ្មោះ ជា សុខហេងហៅ(តាំង ងី)ដែលកំពុងតែធ្វើសកម្មភាពដឹកដីយកទៅលុបសមុទ្រយ៉ាងអនាធិបតេយ្យបែបនេះនោះ...?

 

 

 

ប្រភពខាងលើបានឲ្យដឹងទៀតថា...? ផ្ទៃសមុទ្រដែល មានទីតាំងខាងលើ កាលពីដើមឡើយ...? គឺជាទីតាំងមួយដែលជាទីជម្រករបស់ហ្វូងមច្ឆាជាតិរស់នៅ ឬក៏ជាទីតាំងសម្រាប់បង្កាត់ពូជ ហ្វូងមច្ឆាជាតិផងដែរ...? ប៉ុន្តែគួរអនិច្ចារនិងសោកស្តាយជាទីបំផុតមិនគួរណាឧកញ៉ាថ្លើមធំបំផ្លាញជាតិឈ្មោះ ជា សុខហេង ហៅ(តាំង ងី)រួមនិងអាជ្ញាធរពាក់ព័ន្ធពិសេសពួកអស់លោករដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធមួយចំនួន មិនគួរណាដោយសារតែអំណាចទឹកប្រាក់អស់លោកហ៊ានក្បត់ឧត្តមគតិ ឃុបឃិតគ្នាបីេកដៃឲ្យឧកញ៉ាថ្លើមធំបំផ្លាញជាតិឈ្មោះ ជា សុខហេង ហៅ(តាំង ងី)ធ្វើសកម្មភាពដឹកដីយកទៅលុបសមុទ្រយ៉ាងអនាធិបតេយ្យបែបនេះនោះទេ...?

 

 

 

ប្រភពខាងលើបានឲ្យដឹងទៀតថា...? សកម្មភាពការលុបផ្ទៃសមុទ្រខាងលើនេះ ពីសំណាក់ឧកញ៉ាថ្លើមធំបំផ្លាញជាតិឈ្មោះ ជា សុខហេង ហៅ(តាំង ងី)មានរយះពេលជាច្រើនខែណាស់មកហើយនោះ...? គេរំពឹងថា...? ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រើកណ្តាប់ដៃដែករបស់ខ្លួន វាយសំពងក្បាលពួកអស់លោករដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធដែលបានឃុបឃិតគ្នាបើកដៃឲ្យឧកញ៉ាថ្លើមធំបំផ្លាញជាតិឈ្មោះ ជា សុខហេង ហៅ(តាំង ងី)ធ្វើសកម្មភាពលុបផ្ទៃសមុទ្រយ៉ាងអនាធិបតេយ្យគ្មានខ្លាចញញើតនិងអ្នកណាទាំងអស់។ សូមបញ្ជាក់ថា...? បច្ចុប្បន្ននេះនៅក្នុងអាណាចក្រខេត្តកំពតក្រុមអ្នកមានលុយនិងអំណាច មួយចំនួនបានធ្វើសកម្មភាពរំលោភបំពានលុបផ្ទៃសមុទ្រនិងរំលោភ

 

យកដីភ្នំស្ទើរគ្រប់ទីកន្លែងក្នុងនោះ...? អាជ្ញាធរពាក់ព័ន្ធចាប់ពីស្រុករហូតដល់ក្រសួងមិនខ្ចីបើកភ្នែកមើលនោះទេ...?ដោយគេសង្ស័យថា...? ពួកអស់លោកទាំងនោះ...? ត្រូវថ្នាំសណ្តំរបស់ក្រុមមន្ត្រីគ្រាក់ទាំងនោះ...? ហើយមើលទៅ

 

 

 

ដោយឡែកទង្វើរបស់ឧកញ៉ាឈ្មោះ ជា សុខហេង ហៅ(តាំង ងី)ដែលប្រជាពលរដ្ឋនិងអាជ្ញាធរអត់បានលិឍនៅក្នុងខេត្តកំពត បានចោទប្រកាន់ថា...? ជាឧកញ៉ាថ្លើមធំនិងបំផ្លាញជាតិ ដឹកដីលុបផ្ទៃសមុទ្ររាប់រយហិកតានោះ...? អង្គភាពសារព័ត៌មាន សង្គោះប្រជាពលរដ្នខ្មែរអ្នកស្នេហាជាតិ យេីងខ្ញុំមិនអាចសុំការបកស្រាយបំភ្លឺបាននោះទេ...? ដោយមិនមានលេខទូរស័ព្ទដើម្បីទាក់ទង។ កាលរិយាល័យនិពន្ធ ០៨៩ ៦៧០០៧៦

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
1091 នាក់
ខែនេះ :
4042 នាក់
3 ខែនេះ :
8741 នាក់
សរុប :
53723 នាក់