ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់
ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០៥០
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 249 )


កម្លាំងចម្រុះខេត្តព្រះសីហនុ បានប្រេីអាវុធស្វ័យប្រវត្តិ បាញ់ប្រហារជីវិតប្រជាពលរដ្ឋស្លូត ត្រង់ បណ្តាល អោយរងរបួស និងចាប់ខ្លួន ជាច្រើន នាក់ ដេីម្បីយកដី ប្រគល់ អោយ លោកជំទាវ ហុង ស៊ួន និងលោកឧកញ៉ា ស៊ីវ គង់ទ្រីវ 

 

ការប៉ះទង្គិច គ្នា រវាង សមត្ថកិច្ចនិងប្រជាពលរដ្ឋ បណ្តាលឲ្យបងប្អូន ប្រជាពលរដ្ឋ ជាច្រើននាក់រងរបួស់ ក្នុង ពេល អាជ្ញាធរ ចុះអនុវត្ត សាដីការ តុលាកាខេត្តព្រះសីហនុប្រគល់ ដី ឲ្យ លោកឧកញ៉ា ស៊ី គង់ទ្រីវ និង លោកជំទាវ ហុង ហ៊ួន នៅចំណុច ភូមិគគីរ ឃុំអូរត្រេះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋ អះអាងថា ជាដីរបស់ពួកគាត់ ។ហេតុការណ៏បានក់តតាំងពី ព្រឹកថ្ងៃទី ២៣និង បន្តមក ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩ នៅមិនទាន់ចប់នៅឡើយទេ។

 

សូមបញ្ជាក់ថា បញ្ហា ទំនាស់ដីធ្លីចំនួន៧១ហិកតានៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលបានអូសបន្លាយច្រើនឆ្នាំមកហើយនោះ បានឈានដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងសមត្ថកិច្ចចម្រុះដែលចុះទៅអនុវត្ត សាលដីកាតុលាការកំពូល និងប្រជាពលរដ្ឋដែលពួកគាត់អះអាងថាជាអ្នកចាញ់ក្តីនិងជាជាជនរងគ្រោះ ដោយសារ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន បានយកប័ណ្ណស្លាបមាន់ដែលគេនិរាករណ៍ចោល យកទៅប្តឹងប្រជាពលរដ្ឋដោយអំណាចទឹកប្រាក់ គឺឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ឈ្នះក្តីទាំង៣សាលាជម្រះក្តី

 

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មករស់នៅលើដីនេះជាយូរឆ្នាំ ហើយក៏ជាដីរបស់ ឧទ្យានជាតិ ដែលសម្តេចតេជោ ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ ប៉ុន្តែពួកគាត់ ចេះតែរស់នៅ ដោយមិនបានធ្វើប្លង់ឬប័ណ្ណកម្មសិទ្ធិ ដូចៗគ្នា និងមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ-ឃុំ ដឹងឮ ផ្ទុយទៅវិញ ក្រោយពីសម្តេចតេជោហ៊ុន សែនកាត់ដីនោះឲ្យប្រជាពលរដ្ឋ ស្រាប់តែ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន បានយកប័ណ្ណស្លាបមាន់ ដែលពួកគាត់រិះ គន់ថា ប័ណ្ណនោះត្រូវបាននិរាករណ៍ហើយ ហេតុអីយកទៅដាក់ប្តឹងនៅតុលាការទាំង៣ថ្នាក់ឈ្នះប្រជាពលរដ្ឋហើយ ពួកគាត់ក្លាយជាជនរងគ្រោះទៅវិញ?

បើតាមរបាយការណ៍សមត្ថកិច្ចចម្រុះបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុដែលមានយកកម្លាំង នគរបាល យោធា និងមន្រ្តីជំនាញ សាលាខេត្តព្រះសីហនុ។ល។ រាប់រយនាក់ចុះអនុវត្តសាលដីកា លេខ ៣៤៨ «» ចុះថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលាការកំពូលចូលជាស្ថាពរ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ គ្រាដែលភាគីប្រជាពលរដ្ឋរាប់រយនាក់ជាអ្នកចាញ់ក្តីកើតទុក្ខមិនសុខចិត្តនឹងសាលដីកាតុលាការកំពូលមួយនេះ។ ដោយពួកគាត់អះអាងថាបានមករស់នៅលើដីនេះយូរឆ្នាំមកហើយ។នៅគ្រាដែលសមត្ថកិច្ច ចម្រុះចុះទៅអនុវត្ត សាលដីកាតុលាការកំពូលនេះ បានធ្វើឲ្យភាគីប្រជាពលរដ្ឋក្តៅក្រហាយ នាំគ្នាដុតកង់រថយន្ត និងឈានដល់ប្រើហិង្សាដោយចោលព្រនង់ ដុំឥដ្ឋ ដុំថ្ម និងដបសាំងសំដៅដាក់សមត្ថកិច្ចរហូតបែកកញ្ចក់រថយន្ត៣គ្រឿង ប៉ុន្តែ អាជ្ញាធរ និងសមត្ថកិច្ចបានគ្រប់គ្រងស្ថានភាពនេះដោយការផ្ទុះអាវុធជាច្រើនគ្រាប់។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ដោយសារស្ថានភាពមិនអំណោយផល សមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោង រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលទើបសមត្ថកិច្ចសម្រេចចិត្តសម្រុកចូលម្តងទៀតធ្វើឲ្យមានការប្រទូស្តរ៉ាយគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចបានផ្ទុះអាវុធ(បាញ់ឡើងលើ)អស់ជាច្រើនគ្រាប់លាន់ដូចក្នុងសមរភូមិព្រមទាំងចាប់ប្រជាពលរដ្ឋជាច្រើននាក់ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើងដោយវ៉ៃខ្នោះនិងចងស្លាបសេក ប៉ុន្តែគេ មិនដឹងថាអ្នកទាំងនោះត្រូវគេដោះលែងឬមួយយ៉ាងណាទេ។

សាក្សីបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋដកថយអស់ នៅរសៀលថ្ងៃដដែលកម្លាំងចម្រុះនិងសមត្ថកិច្ចជំនាញបានចាប់ ផ្តើមវាស់វែងកាយទំនប់ធ្វើជាព្រំដីលើដីទំនាស់នេះតាមប្លង់ដែលមានជូនទៅភាគីឈ្នះក្តី គឺលោក ឆាយ ណារិន មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់តុលាការកំពូលសម្រេចតម្កល់សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ចាត់ទុកជាបានការ ដែលគេដឹងថា ជាតំណាងឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួនហើយ អ្នកមានទ្រព្យទាំងពីរនាក់ប្តីប្រពន្ធនេះមិនហ៊ានចេញមុខ ក្រែងថ្នាក់លើដឹង ពីព្រោះដីនេះ ប្រជាពលរដ្ឋអះអាងថា សម្តេចតេជោ បានកាត់ពីឧទ្យានជាតិឲ្យប្រជាពលរដ្ឋ ហេតុអីយកប័ណ្ណស្លាបមាន់ប្តឹងយកឈ្នះប្រជាពលរដ្ឋ ហើយជាប័ណ្ណត្រូវបាននិរាករណ៍ហើយនោះ។

បញ្ហារឿងក្តីនេះ អាចជាចំណុចក្តៅមួយ ខណៈប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីលំនៅឋាន ហើយអ្នកមានទ្រព្យឈ្នះក្តីទិញដីនេះមកពីណា ជំនាញផ្នែកណាចេញប័ណ្ណឲ្យ បើជាដីស្ថិតក្នុងដែនឧទ្យានជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ មិនមែនប្រគល់ឲ្យបុគ្គលឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ជាកម្មសិទ្ធិផ្តាច់មុខនោះទេ 017 545493

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
547 នាក់
ខែនេះ :
2464 នាក់
3 ខែនេះ :
7756 នាក់
សរុប :
50313 នាក់