នាយករដ្ឋមន្រ្តីអ៊ីុស្រាអែល នីតាន់ យ៉ាហូ កាលពីថ្ងៃអាទិត្យនេះបាននិយាយថា ប្រទេសអ៊ីុស្រាអែល នឹងជួយជនភៀសខ្លួនស៊ីរី ដែលនៅជិតព្រំប្រទល់មានជម្លោះរវាងប្រទេសទាំងពីរ ក៏ប៉ុន្តែអ៊ីុស្រាអែល នឹងមិនអនុញ្ញាតឲ្យពួកគេចូលមកក្នុងទឹកដីប្រទេសអ៊ីុស្រាអែលឡើយ។ជនភៀសខ្លួនរាប់សិបពាន់នាក់ បានរត់គេចធ្វើដំណើរទៅជិតព្រំប្រទល់របស់ប្រទេស Jordanនិងអ៊ីុស្រាអែល បន្ទាប់ពីកងទាហានរបស់ស៊ីរី បានបើកយុទ្ធនាការទំលាក់គ្រាប់បែកយ៉ាងខ្លាំង ក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧន្ទាមនៅទីក្រុងDaraa កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។នៅក្នុងកិច្ចប្រជុំជាមួយខុន្ទិកាល័យរបស់លោកនៅក្នុងទីក្រុងចេរ៉ូសាឡឹម លោកនាយករដ្ឋមន្រ្តី នីតាន់ យ៉ាហូ(Benjamin Netanyahu) បាននិយាយថា៖ “ពួកយើងនឹងបន្តការពារព្រំដែន ហើយពួកយើងនឹងជួយអ្នករងគ្រោះតាមតែអាចធ្វើបាន ក៏ប៉ុន្តែពួកយើងនឹងមិនអនុញ្ញាតឲ្យពួកគេចូលមក ក្នុងដែនអធិបតេយ្យភាពយើងបានទេ។កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅកងទាហានអ៊ីុស្រាអែល បាននិយាយថា ពួកគេបានបញ្ជូនជំនួយ និងអំណោយមនុស្សធម៌ រួមមាន៖ តង់ចំនួន ៣០០ អាហារបរិភោគចំនួន ១៣ តោន អាហារសម្រាប់កូនក្មេងចំនួន ១៥ តោន ឧបករណ៍និងថ្នាំពេទ្យចំនួន ៣ ធុង ហើយមានសម្លៀកបំពាក់ និងស្បែកជើងចំនួន ៣០ តោន។អ្នកនាំពាក្យក្រុមទាហានម្នាក់ បាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា៖ “ជនស៊ីវិលស៊ីរីរាប់ពាន់នាក់ បានរត់គេចពីការប្រទុស្តរ៉ាយ ចំណែកឯអ្នកដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ ក្នុងជុំរំដែលនៅជិតព្រំប្រទល់អ៊ីុស្រាអែល កំពុងខ្វះទឹកប្រើប្រាស់ មិនមានអគ្គិសនី ជាពិសេស ខ្វះខាតរបស់របរសម្រាប់តម្រូវការជាមូលដ្ឋានជាច្រើន”។យោងតាមការអង្គេតក្រុមសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា យ៉ាងហោយណាស់មានមនុស្សចំនួន ១២០,០០០ នាក់ ដែលត្រូវបានបំលាស់ទីលំនៅ ដោយសារការកើនឡើងនៃការទំលាក់គ្រាប់បែក ប្រឆាំងនឹងក្រុមឧន្ទាមនៅក្នុងទីក្រុង Darra។ ទាំងប្រទេសអ៊ីុស្រាអែល និងប្រទេស Jordan បាននិយាយថា ពួកគនឹងមិនអនុញ្ញតឲ្យជនភៀសខ្លួនចូលប្រទេសពួកគេបានទេ។ នេះបើយោងតាមរាយការណ៍ក្នុងស្រុក។កន្លងមក ក្រុមគ្រូពេទ្យសិទ្ធិមនុស្ស និងបណ្តាក្រុមអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសអ៊ីុស្រាអែល បានស្នើរដ្ឋាភិបាលក្នុងប្រទេសនេះ ឲ្យអនុញ្ញាតដល់ជនភៀសខ្លួន ដើម្បីស្វែងរកទីកន្លែងជ្រកកោន ៕ជាបឋម
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ