ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
លោក ឧកញ៉ា ឈៀង បាក់សួរ កំពងប្រេីគ្រឿងចក្រឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ដែនជំរកត្រី ពង កូន
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៨
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 475 )


ខេត្តកណ្តាល ~ ខណៈពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ក្រុមឈ្មួញសម្រុកយកគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ដែលស្ថិតនៅចំនួន ឃុំ ក្នុងស្រុកគៀនស្វាយ  ខេត្តកណ្តាល 

 

  • យោងតាមប្រភពពីប្រជាពលរដ្នបានឲ្យដឹងថាលោក  « ឧកញ៉ា ឈាង បាក់សួរ កំពុងយកគ្រឿងចក្រធ្វេីសកម្មភាពជីកដីធ្វេីព្រុំចេញពីស្រុកស្អាង  ឥឡូវនេះបានឈានចូលមកដល់ ស្រុកគៀនស្វាយទៀត ហេីយនិងមានគ្រឿងចក្រចំនួន ២គ្រឿង កំពុងធ្វេីសកម្មភាពយ៉ាងរលូន  គ្មានការរំខានពីសម្ថកិច្ចពាក់ពន្ធ័ 

ទី១ / នៅត្រង់ចំណុចខាងកេីត វត្តប្រាសាទប្រាំ ស្ថិតនៅ ភូមិព្រែកតាទំនប់ ឃុំ កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្ត កណ្តាល មានគ្រឿងចក្រចំននួន គ្រឿង កំពុងធ្វេីសកម្មភាពនៅពេលយប់ ( ដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ) នៅរដូវវស្សា

ទី២នៅត្រង់ចំណុចដេីមក្តុល ដេីម ស្ថិតនៅភូមិកណ្តាលលេី ឃុំបន្ទាយដែក ស្រុក គៀនស្វាយ ខេត្ត កណ្តាល  នៅត្រង់ចំណុច ប្រឡាយយាយបូរ មានគ្រឿងចក្រមួយគ្រឿងកំពុងធ្វេីសកម្មភាពនៅពេលយប់

 

ប្រភពបានបន្តទៀតថា ដីព្រៃលិចទឹកសម្រាប់ត្រីពងនៅរដូវវស្សារាប់រយហិចតា នៅចំណុចក្នុងស្រុកគៀនស្វាយ  ត្រូវបានឈ្មួញកំពុងយកគ្រឿងចក្រធ្វេីសកម្មភាពឈូសឆាយធ្វេី ទាំងយប់ទាំងថ្ងៃ  ប្រជាពលរដ្នបានបន្តទៀតថា   កន្លងមកពួកគាត់បានរកអុស និង រកត្រីជាលក្ខណៈគ្រួសារដេីម្បីចិញ្ចឹមជីវិត  ក្រោយពីក្រុមឈ្មួញបានគ្រប់គ្រងដីទាំងនោះរួចមក ពួកគាត់លែងបានប្រកបមុខរបបនេសាទត្រីទៀតហេីយ 

 

លោកមេឃុំ  គុយ ណារ៉ុង  មេឃុំកំពុងស្វាយ បានផ្តល់បទសម្ភាសនារសៀលថ្ងៃទី ខែ មិថុនា  ឆ្នាំ ២០១៨ នេះថា រឿងពិតជាបានកេីតឡេីងយ៉ាងពិប្រាកដមែន  លោកក៏បានធ្វេីការប្រជុំជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈៀង បាក់សួរ  និងប្រជាពលរដ្នដែរ ហេីយបានដោះស្រាយបានខ្លះហេីយ ទាក់ទិនការទន្រ្ទានដីព្រៃនោះ នៅពេលនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ   ដោយឡែក លោក អ៊ូ  ឈាង  អភិបាលស្រុកគៀនស្វាយ នៅរសៀលថ្ងៃទី៣ ក្នុងខែនេះ បានប្រាប់ថា រឿងនេះលោកបានបញ្ជារឲ្យអភិបាលរង និង កម្លាំងជំនាញចុះធ្វេីការរឿងករណីនេះហេីយ ហេីយក៏កំពុងដោះស្រាយដែរ 

 

ករណីពាក់ពន្ធ័ខាងលេីនេះ ប្រជាពលរដ្ន ធ្វេីការសូមណូមពរដល់ ឯកឧត្តម បណ្ឌិត ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូម ឯកឧត្តម មេត្តាជួយទប់ស្កាត់ និង ចាត់វិធានការទៅលេីក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈៀង  បាក់សួរ ផង  

 

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
601 នាក់
ខែនេះ :
3116 នាក់
3 ខែនេះ :
9779 នាក់
សរុប :
59545 នាក់