ខេត្តកណ្តាល ~ ខណៈពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ក្រុមឈ្មួញសម្រុកយកគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ដែលស្ថិតនៅចំនួន ២ ឃុំ ក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល ។- [ ] យោងតាមប្រភពពីប្រជាពលរដ្នបានឲ្យដឹងថាលោក « ឧកញ៉ា ឈាង បាក់សួរ កំពុងយកគ្រឿងចក្រធ្វេីសកម្មភាពជីកដីធ្វេីព្រុំចេញពីស្រុកស្អាង ឥឡូវនេះបានឈានចូលមកដល់ ស្រុកគៀនស្វាយទៀត ហេីយនិងមានគ្រឿងចក្រចំនួន ២គ្រឿង កំពុងធ្វេីសកម្មភាពយ៉ាងរលូន គ្មានការរំខានពីសម្ថកិច្ចពាក់ពន្ធ័ ។ទី១ / នៅត្រង់ចំណុចខាងកេីត វត្តប្រាសាទប្រាំ ស្ថិតនៅ ភូមិព្រែកតាទំនប់ ឃុំ កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្ត កណ្តាល មានគ្រឿងចក្រចំននួន ២ គ្រឿង កំពុងធ្វេីសកម្មភាពនៅពេលយប់ ( ដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ) នៅរដូវវស្សា ។ទី២ / នៅត្រង់ចំណុចដេីមក្តុល ៣ ដេីម ស្ថិតនៅភូមិកណ្តាលលេី ឃុំបន្ទាយដែក ស្រុក គៀនស្វាយ ខេត្ត កណ្តាល នៅត្រង់ចំណុច ប្រឡាយយាយបូរ មានគ្រឿងចក្រមួយគ្រឿងកំពុងធ្វេីសកម្មភាពនៅពេលយប់ ។ប្រភពបានបន្តទៀតថា ៚ ដីព្រៃលិចទឹកសម្រាប់ត្រីពងនៅរដូវវស្សារាប់រយហិចតា នៅចំណុចក្នុងស្រុកគៀនស្វាយ ត្រូវបានឈ្មួញកំពុងយកគ្រឿងចក្រធ្វេីសកម្មភាពឈូសឆាយធ្វេី ទាំងយប់ទាំងថ្ងៃ ៚ ប្រជាពលរដ្នបានបន្តទៀតថា ៚ កន្លងមកពួកគាត់បានរកអុស និង រកត្រីជាលក្ខណៈគ្រួសារដេីម្បីចិញ្ចឹមជីវិត ក្រោយពីក្រុមឈ្មួញបានគ្រប់គ្រងដីទាំងនោះរួចមក ពួកគាត់លែងបានប្រកបមុខរបបនេសាទត្រីទៀតហេីយ ។លោកមេឃុំ គុយ ណារ៉ុង មេឃុំកំពុងស្វាយ បានផ្តល់បទសម្ភាសនារសៀលថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ នេះថា រឿងពិតជាបានកេីតឡេីងយ៉ាងពិប្រាកដមែន លោកក៏បានធ្វេីការប្រជុំជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈៀង បាក់សួរ និងប្រជាពលរដ្នដែរ ហេីយបានដោះស្រាយបានខ្លះហេីយ ទាក់ទិនការទន្រ្ទានដីព្រៃនោះ នៅពេលនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ ។ ដោយឡែក លោក អ៊ូ ឈាង អភិបាលស្រុកគៀនស្វាយ នៅរសៀលថ្ងៃទី៣ ក្នុងខែនេះ បានប្រាប់ថា រឿងនេះលោកបានបញ្ជារឲ្យអភិបាលរង និង កម្លាំងជំនាញចុះធ្វេីការរឿងករណីនេះហេីយ ហេីយក៏កំពុងដោះស្រាយដែរ ។ករណីពាក់ពន្ធ័ខាងលេីនេះ ប្រជាពលរដ្ន ធ្វេីការសូមណូមពរដល់ ឯកឧត្តម បណ្ឌិត ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូម ឯកឧត្តម មេត្តាជួយទប់ស្កាត់ និង ចាត់វិធានការទៅលេីក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈៀង បាក់សួរ ផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ