ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
លួចម៉ូតូ ដឹកពីខេត្តព្រះសីហនុ ទៅលក់នៅភ្នំពេញ ត្រូវសមត្ថកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនបាន
ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨
ដោយ រ័ត្ន ភារុណ | ចំនួនអ្នកចូលអាន:( 333 )


ព្រះសីហនុ៖ ជនសង្ស័យចំនួន៣នាក់ត្រូវ​បាន កម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ ឃាត់ខ្លួនបាមក្រោយពីពួកគេ ​ធ្វើសកម្ម​ភាព​លួចកាច់កម៉ូតូបានសម្រេច នៅចំណុចក្រុម២៤ ភូមិ២ សង្កាត់៤ ក្រុង​ព្រះសីហនុ ដឹកបម្រុងមកលក់នៅភ្នំពេញ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅ​ចំណុចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោយកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានទទួលបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ ហើយភ្លាមនោះ​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងបើកប្រតិបត្តិការភ្លាមៗ ដោយមានការសហការគ្នារវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល និងនគរបាលស្រុកព្រៃនប់។ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១៖ឈ្មោះ ជា លក្ខណាបញ្ញា ហៅ​ម៉ិញ អាយុ​២៦ឆ្នាំ, ទី២៖ឈ្មោះ សុំ រ៉ាវី អាយុ​២៥ឆ្នាំ និងទី៣៖ឈ្មោះ ពៅ ណាឃីម ​អាយុ​២៣ឆ្នាំ និងម៉ូតូស្កូពីមួយគ្រឿង ព្រមទាំងរថយន្តមួយគ្រឿង ម៉ាក​កាំម៉ារីឆ្លាម ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ​២L-០១២០ ដែលជាមធ្យោបាយសម្រាប់ដឹកម៉ូតូ​យកទៅលក់នៅភ្នំពេញ។

​ចំណែកស្ដ្រីជនរងគ្រោះឈ្មោះ សុខ ស្រីសរ ​អាយុ​២៥ឆ្នាំ មុខរបរ​បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង​​ព្រះសីហនុ បានបាត់បង់​ម៉ូតូ​០១គ្រឿង ម៉ាក​ស្តុបពី ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥០៥០៦៩២​។

ករណីនេះនៅពេលដែលជនសង្ស័យធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូរួចហើយ បក្ខពួក​ទាំង៣នាក់បានយកម៉ូតូ ម៉ាកស្កុបពី ដែលពួកគេលួចបាន ដាក់នៅពីក្រោយរថយន្ត ម៉ាក​កាំម៉ារីឆ្លាម ដើម្បីជិះគេចខ្លួន និងបន្លំភ្នែកសមត្ថកិច្ច​ តែ​កម្លាំងជំនាញ បានប្រើប្រាស់នូវវិធានការជំនាញ ធ្វើការបង្ក្រាបបានទាំងស្រុង។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
558 នាក់
ខែនេះ :
2475 នាក់
3 ខែនេះ :
7767 នាក់
សរុប :
50324 នាក់