ភ្នំពេញ៖ ជនសង្ស័យសម្លាប់សង្សារជាស្រ្តីម៉ាស្សា ដោយសារភ្លើងប្រចណ្ឌ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោមការសាកសួររបស់លោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ជនសង្ស័យដែលត្រូវបញ្ជូនខ្លួនទៅតុលាការមានឈ្មោះ ហុង សុខហេង អាយុ៤១ឆ្នាំ ជាបុគ្គលិកហាងម៉ាស្សា KS កាន់ផ្នែកស្ទីមសូណា ស្នាក់នៅកន្លែងម៉ាស្សាតែម្តង នៅផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់បាន នៅចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ។ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា មូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារ ដោយសារប្រចណ្ឌ ដោយសារនារីរងគ្រោះចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង។ សពស្រ្តីរងគ្រោះបានស្លាប់ក្នុងផ្ទះជួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្ដឹងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុឡោមព័ន្ធ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ជនរងគ្រោះមានឈ្មោះ សួង លីនណាហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លាប់នៅជាន់ទី១ ។សមត្ថកិច្ចត្រួតពិនិត្យសពស្រ្តីរងគ្រោះរួចសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយសពមានសភាពបែកក្បាលពីមុខ និងក្រោយដោយប្រើខ្សែរឹតករួចយកបោកក្បាល និងឥដ្ឋការ៉ូ ទើបបណ្ដាលហូរឈាមពេញបន្ទប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ម្ចាស់បទ “ ចាបយំល្វើយ ” ថ្ងៃនេះមានកិត្តិយសមែនទែន ដោយ សម្តេច តេជោ ហ៊ុន សែន បានអញ្ញេីញឡើងជូនផ្កាឲ្យលើវេទិកាតែម្តង (ចាងហ្វាងកការផ្សាយ)
នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវក្រុមយុវជនពីរនាក់រំលោភបូករហូតសន្លប់ កាលពីយប់មិញ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (ចាងហ្វាងកការផ្សាយ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំឮកអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងប្រភពច្បាស់លាស់ ដែលជាអាវក្រោះការពារខ្លួន... (ចាងហ្វាងកការផ្សាយ)
ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ