ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចរាចរណ៍លុយក្លែងក្លាយ
ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨
ដោយ skc | ចំនួនអ្នកចូលអាន:( 414 )


ខេត្តស្វាយរៀង បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍ព្រៃឆ្លាក់ បានឃាត់ខ្លួនពីបទចរាចរណ៍ប្រាក់រៀលក្លែងក្លាយ ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនាម៉ោង៨៖៣០នាទីព្រឹក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពពីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋលក់ដូរ ថាមានបុរសម្នាក់ បានយកប្រាក់រៀលក្លែងក្លាយ ទៅទិញទំនិញ ទើបកម្លាំងនគរបាល ចុះទៅឃាត់ខ្លួនជនល្មើសបានភ្លាមៗ តែម្តង។ ជនរងគ្រោះមានឈ្មោះ រាជ សាវ៉ន ហៅយាយក្រិច ភេទស្រី អាយុ៧០ឆ្នាំ ស្នាក់នៅភូមិសាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យមានឈ្មោះ ភួង សាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

វត្ថុតាងដកហូតបានរួមមាន៖ ក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ១០,០០០រៀល ចំនួន១៩៨សន្លឹក ក្រដាស់ថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ ៥,០០០រៀល ចំនួន ៥១សន្លឹក សរុបចំនួន២៤៩សន្លឹក ព្រមទាំងម៉ូតូ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
589 នាក់
ខែនេះ :
3104 នាក់
3 ខែនេះ :
9767 នាក់
សរុប :
59533 នាក់