ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ប្រពន្ធសក្ក័ ៥ ប្តីសក្ក័ ៣ ពិតជាខ្លាំងមែន ប្រពន្ធលោកមេប៉ុស្តិ៍ ខ្លាធំ អាងអំណាចប្តី រកសុីកាប់បំផ្លាញព្រៃឈេី នៅខេត្ត...!
ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ ២០១៨
ដោយ ចាងហ្វាងកាផ្សាយ | ចំនួនអ្នកចូលអាន:( 178 )


ខ្លាំង មែន  ភរិយាលោកមេប៉ុស្តិ៍ខ្លាធំ  អាងអំណាចប្តី ធ្វើមេខ្លោកាប់បំផ្លាញព្រៃឈើ   ល្បីពេញរតនគិរី  ដឹកជញ្ជូនទៅវៀតណាម

 

រតនគិរី៖  អ្នកស្រី វ៉ាន់ ចន្នី ហៅ ច្រឹប  អាងប្តីជា  ជាមេវរៈការពារព្រំដែនលេខ១០២ ប៉ុស្តិខ្លាធំ  ប្រកបរប រកស៊ី  កាប់បំផ្លាញព្រៃឈើ   ល្បីពេញរតនគិរី  ដឹកជញ្ជូនទៅវៀតណាម  ដោយមានការឃុបឃិតជាមួយ មន្រីជំនាញ  និងអាជ្ញាធរ គ្មាន វិធានការ បង្ក្រាបឡើយ

 

អ្នកស្រី វ៉ាន់ ចន្នី ហៅ ច្រឹប គាត់ត្រូវបានគេទទួលស្គាល់ជាមនុស្សហ៊ានបំផុតក្នុងមុខរបរកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរី កើតមានជាប្រចាំរៀងរាល់រដូវ មានករណីបង្ក្រាបកាន់តែញឹកញាប់ សកម្មភាពដឹកជញ្ជូនឈើរបស់គាត់កាន់តែរីកដុះដាលរកចំណូលកាន់តែបានខ្ពស់ ហ៊ានដឹករហូតដល់ប្រភេទជាឈើមូលកាប់ថ្មីៗ ដឹកជញ្ជូនទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រែង ដោយឡែកសមត្ថកិច្ច អាជ្ញាធរ ជំនាញដ៏រាប់កញ្ឆេរវិញ មានតែជួយលាក់បាំង ផ្តល់ព័ត៍មាន ប្រយោជន៍បញ្ជៀសដល់ការបង្ក្រាបនេះជាដើម។ និយាយរួមមានន័យថា  ចែច្រឹប គាត់ជាឈ្មួញមុខដដែលៗ ចំពោះសមត្ថកិច្ចយកលុយគាត់ ការពារគាត់ សមគំនិតជាមួយគាត់ បើកភ្លើងខៀវអោយគាត់ ….សុទ្ធតែជាមនុស្សដដែលរហូតហ្នឹង។

 

បើតាមមន្ត្រីផ្ទៃក្នុងខេត្តនេះបានទម្លាយអោយដឹងទៀតថា៖ ដោយសារតែមានការបើកភ្លើងខៀវ ពីសំណាក់ ក្រុមអាជ្ញាធរពាក់ព័ន្ធ ដូចជា មេជំនាញរដ្ឋបាលព្រៃឈើ អាវុធហត្ថខេត្ត   ស្នងការខេត្ត និង គណះអភិបាលខេត្តរតនគិរី ផងដែរទើបបានជាមុខជំនួញបទល្មើសព្រៃឈើ របស់មេឈ្មួញ ចែ ច្រឹប ប្រពន្ធរបស់មេប៉ុស្ដិ ខ្លាធំ ក្លាយទៅជាមេឈ្មួញ ដ៏មានអំណាច នឹង ឥទ្ធិពលពាសពេញទាំងខេត្ត រតនគិរី ទាំងមូល។

 

ប្រភពបានអះអាងទៀតថា៖ គឺអំណាចលុយទុច្ចរឹត បទល្មើសព្រៃឈើ របសមេឈ្មួញរូបនេះបានធ្វើអោយក្រុមអាជ្ញាធរអស់នោះងងឹតដោយសារតែទឹកលុយជះបិទមាត់អោយជា ប្រចាំខែ ប្រចាំថ្ងៃ និង ប្រចាំជើងផងដែរ។ ហើយក្នុងនោះបើតាមប្រភពឈ្មួញតូចតាចមាត់ស្អុយ ក៏បានទម្លាយផងដែរពីជំនូនកាដូរ លុយ ឡាន ទៅដល់ក្រុមមន្ត្រីធំថ្នាក់ឡុះ ក្នុងខេត្តនេះ ដែលមានសិទ្ធិអំណាចជាងគេផងដែរទើបបានជាមុខជំនួញបទល្មើសព្រៃឈើ របស់ប្រពន្ធលោកមេប៉ុស្តិខ្លាធំ ដឹកយកទៅលក់យ៉ាងកាក់កបយ៉ាងរលូននោះ

 

ជាក់ស្តែងថ្ងៃថ្ងៃទី១៩កន្លងទៅនេះ គេបានឃើញក្បួនរថយន្តកែរឆ្នៃចំនួន៥គ្រៀង(ហៅថាប៉ាគុងធន់យក្ស)ចូលដឹកបទល្មើសព្រៃឈើតាមច្រកខ្លាធំរបស់ ចែ ច្រឹប  នៅចំណុច ត្រពាំងច្របក់ ស្ថិតក្នុងភូមិ កែវសាន ឃុំសេដា ស្រុកលំផាត់ ខណះដែលឈើទាំងអស់នោះត្រូវបានគេកាត់គល់និងកាត់ចុងលើកដាក់ប៉ាកុងទាំងវែងដឹកចេញជាស្រេចពីតំបន់ដែនជម្រកសត្វព្រៃ លំផាត់ ដែលជាដែនព្រៃហាមឃាត់ ការពារដោយ ព្រះរាជក្រឹត្យ។

 

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងបន្ដថា៖ មេឈ្មួញឈើធំឈ្មោះ ចែ ច្រឹប រួមទាំងក្រុមសែស្រឡាយជាបក្ខពួកមួយចំនួនទៀតនោះគឺជាមេឈ្មួញឈើធំដុសស្លែប្រចាំខេត្ត រតនគីរី ហើយអ្នកណាក៏គេស្គាល់ ចែ ច្រឹប ថា៖ គឺជាមេក្លោងឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ប្រចាំខេត្តនេះដែរ  ព្រោះតែក្រុមសមត្ថកិច្ច សុទ្ធតែជាបក្ខពួករបស់គាត់ចាយលុយបិទមាត់ធ្វើអោយខ្វាក់ភ្នែកងាប់ត្រគៀកទាំងអស់។

 

សកម្មភាពកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ ចែ ច្រឹប ដឹកខូងស្ទើរខ្ទេចខ្ទីផ្លូវជាតិ ក៏ដោយ ប៉ុន្តែ គេពុំដែលឃើញក្រុមអាជ្ញាធរខេត្តនិង សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីជំនាញណាមួយហ៊ានចេញមុខបង្ក្រាបជំនួញឈើខុសច្បាប់ របស់ ចែ ច្រឹប ប្រពន្ធលោក មិន ផុន មេប៉ុស្តិ ខ្លាធំ នោះឡើយ។ព្រោះតែជំនួញបទល្មើសព្រៃឈើខុសច្បាប់វាលអស់ព្រៃព្រះរាជក្រឹត្យនោះ គឺជាឆ្នាំងបាយត្រូវប៉ាន់ជាប្រចាំរបស់ក្រុមសមត្ថកិច្ចជំនាញ និង អាជ្ញាធរពាក់ព័ន្ធ។

 

ចំណែក គណកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៏ ផ្កាយមាស៤ សៅ សុខា  ហាក់ ស្ងាត់ឲ្យឈឹងអត់មានវិធានការ ចំពោះ មេឈ្មួទញនោះឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
538 នាក់
ខែនេះ :
2455 នាក់
3 ខែនេះ :
7747 នាក់
សរុប :
50304 នាក់