ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
មេគយប្រចាំ ច្រកបឹងត្រកួន ឃុបឃិតគ្នាជាប្រពន្ធ័ បានបេីកឲ្យដឹកសត្វជ្រូក ពីប្រទេសសៀម ចូលមកប្រទេសកម្ពុុជា ហាក់បីដូចមានការលាក់បាំង
ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 1024 )


ប៉ោយប៉ែត​៖ ក្រុមហ៊ុន អង្គរ សុខ សារិទ្ធ នាំ​ជ្រូក​ពី ប្រទេស​ថៃ ចូល​តាម ច្រក​តំបន់ បឹង​ត្រកួន នៅតែ មានការ សង្ស័យ ឃុបឃិត ជា​លក្ខណៈ ប្រព័ន្ឋ និង​មន្ត្រី គយ​ប្រចាំ ច្រក​ខាងលើ ។ ក្រុម​ឈ្មួញ ហាក់​បី ដូចជា​មាន ការ​លាក់បាំង និង​ម្យ៉ាងទៀត ពេល​អ្នក សារព័ត៌មាន ចូល​ផ្ដិត​ថត យក​រួប​ភាព បាន​ប្រើ​ចរិត ក្អេង​ក្អាង បែរជា ពោលថា ជ្រូក​របស់ ខ្លួន​មាន ច្បាប់​ទៅ​វិញ ពេល​សួរ នាំ​ឯកសារ តំណាង ក្រុមហ៊ុន ស្ត្រី​ឈ្មោះ សុខ លាង មិនបាន បង្ហាញ នោះឡើយ ។ ព្រោះថា ដោយសា ការបង់ពន្ធ ចូល​រដ្ឋ មិន​គ្រប់  កន្លងមក មន្ត្រី​គយ ដែល​គ្រប់គ្រង ដោយ​លោក ញឹក ប៊ុន​លេខ ប្រធាន ការរិយាល័យ​គយ  និង​រដ្ឋាករ បឹង​ត្រកួន ជាមួយ ឈ្មួញ​ជ្រូក ឈ្មោះ សុខ លាង អាយុ​ជាង ៣០​ឆ្នាំ តំណាង ក្រុមហ៊ុន​អង្គរ សុខ សា​រឹទ្ធ  នាំ​ជ្រូក​ចូល ពី​ប្រទេស ជិតខាង​នោះ បាន​លាក់បាំង ចំនួន​ជ្រូក ដោយមាន ការឆ្លើយ ចំនួន​ខុសគ្នា  ។​


​អ្វីដែល មិនគួរឲ្យ ជឿ​នោះ​គឺ ជ្រូក​ក្នុង មួយ​រថយន្ត មាន​ចំនួន ចាប់​120​ក្បាល ហើយ​ក្នុង មួយថ្ងៃ នាំចូល ជ្រូក​ពី ៤​រថយន្ត ឡើងទៅ ។ ម្យ៉ាងទៀត ជា​ករណី នាំចូល មិន​ប្រក្រតី ដែល​រថយន្ត ធុន​ធំ របស់​ថៃ បាន​ដឹក ជ្រូក​ចូល មក​កម្ពុជា លក់​ឲ្យ​ឈ្មួញ ខ្មែរ​នៅ​ទីតាំង មួយកន្លែង នៅក្បែរ រង្វង់​មូល ផ្លូវជាតិ លេខ​៥៨ ក្នុង​ឃុំ គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន គេ​រិះគន់ យ៉ាង​ចាស់ដៃ ចំពោះ មន្ត្រី​ជំនាញ ស្ថាប័នគយ បាន​ឃុបឃិត គ្នា​បន្លំ ប្រាក់​ពន្ធ យក​ប្រាក់​ពី ការបន្លំ​ពន្ធ​នោះ ចែកគ្នា ដាក់​ហោប៉ៅ ដោយ​មិន​អើពើ ចំពោះ​ការ ខិតខំ​ប្រឹងប្រែង ពី​ការត្រួត ពិនិត្យ បរិមាណ នោះទេ ។ ដោយឡែក លោក ញឹក ប៊ុន​លេខ ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​តំបន់ បឹង​ត្រកួន ប្រាប់​កន្លង មក​ផ្ទុយ​ពី ម្ចាស់​ជ្រូក ដែល​នាំចូល ត្រឹម​មួយ ក្រុមហ៊ុន តែ​ស្ត្រី​ឈ្មោះ សុខ លាង ថា​ការ នាំចូល​ជ្រូក ខាងលើ មាន​ច្រើន ក្រុមហ៊ុន  ។​

​ចំពោះ​ក្រុម មន្ត្រី​ពេទ្យសត្វ បាន​ប្រាប់ កន្លែង សាង​ជ្រូក​ថា បច្ចុប្បន្ន ក្រុមហ៊ុន នាំ​ជ្រូក​ចូល មាន​បី គឺ​ក្រុមហ៊ុន អង្គរ សុខ សារិទ្ធ ក្រុមហ៊ុន ប៊ុត ច​ន្ធូ និង លឹម ប៊ុណ្ណា គ្រុប  ប៉ុន្តែ​ក្រុមហ៊ុន ដែល​នាំ​ជ្រូក ចូល​រាល់ថ្ងៃ​នេះ មានតែ​មួយ ក្រុមហ៊ុន​គឺ ក្រុមហ៊ុន អង្គរ សុខ សារិទ្ធ ។ អ្នកស្រុក លើកឡើងថា ចុះបើ ក្រុមហ៊ុន​នាំ ចូល​តែ​មួយ ក្រុមហ៊ុន វា​ចាំបាច់ សាង​ជ្រូក ពី​កន្លែង​ធ្វើ​អ្វី​? ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
597 នាក់
ខែនេះ :
3112 នាក់
3 ខែនេះ :
9775 នាក់
សរុប :
59541 នាក់