ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
សង្គ្រាមដីធ្លីនៅតែជា បញ្ហាប្រឈមនៅឡេីយ តេីរដ្នាភិបាលអាណត្តិទី៦ នេះគួរមានវិធានការយ៉ាងណា ? ទៅលេីជនដែលរំលោភបំពាន យកដីធ្លីរបស់នេះ ...???
ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៨
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 567 )


ផ្ទុះរឿងប្រជាពលរដ្ឋចំនួន៤គ្រួសាររងការគម្រាមកំហែងរំលោភយកដីធ្លីពីលោកផ្កាយ៣ ម្នាក់ឈានដល់សុំអោយសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដល់ពួកគាត់ផង

ខេត្ត ព្រះវិហារ :  ថ្មីៗ នេះ ផ្ទុះរឿង លោកផ្កាយ៣ ម្នាក់ ឈ្មោះ ហួត ឈាងអន នៅអង្គភាព ង៧០ បានរំលោភ យកដីប្រជាពលរដ្ឋចំនួន ២ផ្លង់ ដោយប្រើទាហ៊ានជាអង្គរក្ស មកបាញ់គំរាមនិងបំផ្លាញដុតរោងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ ផ្លង់កម្មសិទ្ធ  (ផ្លង់រឹង) ។ តាមសម្តីប្រជាពលរដ្ឋបាននិយាយថា ដើមឡើយដីនេះគឺជាដីរបស់ក្រុមហ៊ុនចិន ដែលប្រជាពលរដ្ឋនោះជានាក់តំណាងឈឈ្មោះទិញ ក្រោយមកទៀតក្រុមហ៊ុនចិននោះ បានក្ស័យធន់ ហើយប្រជាពលរដ្ឋនោះ បានទិញពីចិនយកមកវិញ  ប៉ុន្តែលោក ផ្កាយ៣ ហួត ឈាងអន  រូបនេះ បានបំពាន និងអាងអំណាច គំរាមបាញ់និងដុតរោងរបស់ពួួកគាត់ដែលជាដីរបស់គាត់មានផ្លង់កាន់កាប់ ហើយនិងមិនអោយគាត់រស់នៅនិងអាស្រ័យផលលើដីរបស់គាត់ ម៉្យាងវិញទៀត ដីនេះ ត្រូវបានលោកផ្កាយ៣ម្នាក់ និង រំលោភ បំពានអស់រយ:ពេល២ឆ្នាំមកហើយ  ប្រជាពលរដ្ឋបានបន្តរ ទៀតថា គាត់បានដាក់ពាក្យបណ្តឹង ទៅដល់តុលាការអមសាលាដំបូងខេត្តព្រះវិហារ  ព្រះរាជអាជ្ញាមិនហ៊ានដោះស្រាយអោយពួកគាត់នោះទេ ដូច្នេះមានតែពួកគាត់ បង្ហោះឃ្លីបវីដេអូរមួយនេះ ដើម្បីអោយបានដឹងដល់ សម្តេច តេជោ ហ៊ុន សែន និងសុំអោយសម្តេចជួយរកយុត្តិធម៌ជូនពួកគាត់ផង ដីនោះស្ថិតនៅភូម ទំពាំងទម្ទឹម ស្រុករវៀង ខេត្តព្រះវិហារ បើតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ដីនៅម្តុំបរិ វេណនោះដែលជាដីរ៉ែមាស បច្ចុបន្ននេះ ត្រូវបានលោកផ្កាយ៣ ម្នាក់នោះ យកមកធ្វើជាកម្មសិទ្វិរបស់ខ្លួន ទៅវិញ  ។ ជុំវិញ រឿងរ៉ាវខាងលើនេះ   ក្រុមអ្នកសារព័ត៌មាន យើងខ្ញុំ មិនអាចសុំយោបល់ឬការបំភ្លឺពី លោក ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានឡើយ ដោយពុំស្គាល់លេខទូរសព្ឌ័  របស់លោក ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
596 នាក់
ខែនេះ :
3111 នាក់
3 ខែនេះ :
9774 នាក់
សរុប :
59540 នាក់