ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ហេតុអ្វី ....??? បានជាក្រសួងការងារ ផ្អាកមិនឲ្យ ចាក់បទចម្រៀង ( ភ្ជុំបិណ្ឌនឹកស្រុក )
ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៨
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 385 )


 


លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីចាត់វិធានការផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ច្រៀងដោយ លោក ម៉ៅ ហាជី នៃផលិតកម្មថោន ព្រោះបទនេះប៉ះពាល់ដល់នយោបាយរាជរដ្ឋាភិបាលកម្ពុជា។តាមរយៈការស្នើនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបង្ហាញថាបទចម្រៀងមួយបទនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះនោះទេ ថែមទាំងមានអត្តន័យផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់និងផ្តល់កិច្ចគាំពារដល់កម្មករនិយោជិត។
ការហាមឃាត់ឃ្លាមួយនៃបទចម្រៀងនេះបានសេចក្ដីថា «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ ពុក បានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ ពុកថា បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»។ ឃា្លមួយនេះដែលធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការងារប្រតិកម្ម ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ និងគាំពារដល់កម្មករនិយោជកយ៉ាងខ្លាំង។
តួយ៉ាងក្រសួងបានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់អាចឈប់សម្រាករយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះចាប់ពីថ្ងៃទី ៨ ដល់ទី១០ តុលា ឆ្នាំ២០១៨ ដោយទទួលបានប្រាក់ឈ្នួល។ជាងនេះទៅទៀត ក្រសួងនឹងបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតឱ្យបានមុនថ្ងៃភ្ជុំបិណ្ឌទៀតផង។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឱ្យក្រសួងពាក់ព័ន្ធ ដាក់វិធានការដោយព្រមាន និងណែនាំដល់ម្ចាស់ផលិតកម្មនេះ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
544 នាក់
ខែនេះ :
2461 នាក់
3 ខែនេះ :
7753 នាក់
សរុប :
50310 នាក់