ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
ប្រជាពលរដ្ន អស់សង្ឃឹមចំពោះការផ្លាស់ប្តូរ តំណែងមេអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ... នៅតែល្បីគាបជំរិតទារប្រាក់ពី ពលករ... ដដែល ....?
ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 363 )


ពលករខ្មែរអស់សង្ឃឹមចំពោះការផ្លាស់ប្តូរតំណែងមេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងដោយបានពោលពាក្យថា​”​អាគ្រៀលនិងអាគ្រួចចេះលួចស៊ីដូចតែគ្នាទេ 🤡🤡😭😭!!!!!!!!!!

 

ខេត្តបាត់ដំបង៖ ថ្មីៗនេះប្រជាពលករឆ្លងដែនជាច្រើននាក់បានរិះគន់ថា លោកផាត សុផាន់ណា មេប៉ុស្តិ៍ប៉ូលីសច្រកទ្វារអន្តរជាតិដួង  គឺជាមន្ត្រីដៃស្អិតខាងប្រព្រឹត្តអំពើពុករលួយឬជាប្រភេទត្រីងៀតឆ្លៀតពងដែលកំពុងរកលុយបានកាក់កបយ៉ាងខ្លាំងពីសំណាក់ពលករខ្មែរដែលស្វែងរកការងារធ្វើនៅប្រទេសថៃ ​​​ហើយលោកផាត សុផាន់ណា គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកនិយម ដែលសព្វថ្ងៃកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំងពីការក្តាប់យកចំណូលសេដ្ធកិច្ចដូចជាតាមរយៈធ្វើប័ណ្ណព្រំដែនក្នុងមួយក្បាល៧៣០០០រៀលល្មើស ពីអនុក្រឹត្យលេខ៦៨ជាពិសេសការលក់សំបុត្រចូលផ្សារថៃមួយសន្លឹក១០០០រៀលដាក់លក់គ្មានម៉ោងកំណត់ គឺចាប់ពីព្រឹកទល់យប់លក់ទាំងក្បាលប័ណ្ណនិងកន្ទុយប័ណ្ណពេលចូលអុកត្រាមួយលើក​​​ ហើយប័ណ្ណនោះប្រមូលទុកអុកត្រាមួយដងទៀតជាកំណត់សំគាល់សម្រាប់លក់ឲ្យពលករមកពីថៃត្រឡប់ចូលខ្មែរវិញក្នុងតម្លៃមួយសន្លឹកដែលមានអុកត្រាមូលនិងជ្រុងពី១០០បាតទៅ២០០បាត ដោយប្រើរូបភាពឲ្យកម្មករ អូសរទេះលក់ ឬអ្នកចាប់ម៉ូយតាក់សុី។

 

ប្រភពដដែលបានឲ្យដឹងថាសកម្មភាពបែបនេះ គឺខាងប៉ូលីសច្រកទ្វារតែម្តង​(ប៉ូលីសអន្តោប្រវេសន៍)កូនចៅលោកផាត សុផាន់ណា ពិតជាមានការបើកដៃឱ្យពលករខ្មែរចំណាកស្រុកចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយមានការឃុបឃិតគ្នាជាមួយក្រុមមេខ្យល់តាមរយៈការលួចធ្វើប័ណ្ណក្លែងក្លាយឬប៉ាស័្ពរក្លែងក្លាយឲ្យពលករចូលទៅថៃដោយខុសច្បាប់ជាថ្នូរនឹងការទទួលបានលាភសក្ការៈចែកគ្នាដាក់ក្នុងហោប៉ៅតាមរបៀបពុករលួយជាប្រព័ន្ធធ្វើបាបពលករខ្មែរដែលមានឈាមជ័រខ្មែរដូចគ្នា ត្រូវបានឲ្យថៃប្រមាថមើលងាយចាប់ដាក់គុកនិងវាយធ្វើបាប មិនតែប៉ុណ្ណោះ លោកផាត សុផាន់ណា មេប៉ុស្តិ៍ច្រកទ្វារអន្តរ​​ជាតិដូងមានការដាក់ពង្រាយកម្លាំងជាច្រើនទៀត​  ក្រោមការគ្រប់គ្រងបើកច្រករបៀងមួយទៀតដែលគេនិយមហៅឈ្មោះថាច្រកស្វាយចេក(​ដើមចាន់គីរី ) ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេលកណ្តាលយប់និងទៀបភ្លឺ។

 

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថាលោក ផាត សុផាន់ណា ដែលទើបនឹងឡើងកាន់តំណែងជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង​(ថ្មី) ជំនួសលោកសៅ ប៊ុនរិទ្ធ ដែលត្រូវផ្លាស់ចេញ កាលពីខែកញ្ញា កន្លងមកនេះ ដោយបានប្រកាសឡើងតាមរយៈលោកនាយឧត្តមសេនីយ៍ឃុន សំបូរ អគ្គនាយរងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៅស្នាក់ការប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង រួចមកមិនទាន់អង្គុយកៅអីខ្លាញ់ឲ្យបានក្តៅគូថផងស្រាប់តែធុំក្លិនមិនសូវស្រួលទៀតហើយ ខណៈដែលពលករខ្មែរចេញចូលទៅធ្វើការនៅប្រទេសថៃ កំពុងរងការឈឺចាប់ក្តៅក្រហាយកាន់តែខ្លាំងឡើងជាមួយនឹងទង្វើរបស់លោកផាត សុផាន់ណា មេប៉ុស្តិ៍ច្រកថ្មីដែលកំពុងក្តោបអំណាចយ៉ាងព្រហើនតាមរបៀបជិះសេះលែងដៃល្មើសទៅនឹងអនុក្រឹត្យលេខ៦៨​​ របស់រាជរដ្ឋាភិបាលនិងបទបញ្ជាក្រសួងមហាផ្ទៃក្នុងក្របខ័ណ្ឌទូទាំងប្រទេសដែលបច្ចុប្បន្ននេះ លោកផាត សុផាន់ណា កំពុងក្លាយខ្លួនជាបីសាចជញ្ជក់ឈាមពលករខ្មែរយ៉ាងសាហាវព្រៃផ្សៃបំផុតនៅចំណុចច្រកដូងនេះដោយគ្មានញញើតកោតខ្លាចចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្លាប់បានដាក់ការស៊ើបអង្កេតត្រួតពិនិត្យនិងចាត់វិធានការពីភាពមិនប្រក្រតីនេះជាច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធនឹងមន្ត្រីជំនាញដែលតែងតែយកលុយលើសពីលិខិតបទដ្ឋានតាមច្បាប់កំណត់និងរំលោភលើការផ្តល់សិទ្ធសេវាអនុគ្រោះដល់ប្រជាពលរដ្ឋ។

 

ប្រភពពលករបានបង្ហើបបា្រប់ថាក្រុមប៉ូលិសច្រកទ្វារទាំងនោះ កំពុងតែប្រមូលប្រាក់ពីពលករចំណាកស្រុកដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញ ហើយចំណែកពលករទៅដោយខុសច្បាប់តាមរយៈមេខ្យល់ក្នុងពេលត្រឡប់មកវិញដែរនោះគឺក្នុងម្នាក់ៗចាប់ពី ៣០០០​​បាតទៅ៤០០០បាតនិងបានគៀបជំរិតយកលុយពីពលករណាមានសំភារៈដូចជា សត្វមាន់ ឆ្កែមួយក្បាល២០០បាត ចំពោះធុងបាស១គូ៨០០បាត ទូរទស្សទ៍១គ្រឿង៤០០បាត ទូរទឺកកក១គ្រឿង៥០០បាត ហើយប្រសិនបើមិនបង់លុយទៅឲ្យក្រុមប៉ូលីសរបស់លោកផាត សុផាន់ណា ទេនោះគឺមិនអាចចូលមកស្រុកកំណើតទាន់ពេលវេលានោះឡើយ ​​គឺត្រូវបានអាជ្ញាធរទាហានរបស់ថៃគំរាមចាប់វាយដំមិនខានប្រសិនបើយឺតយ៉ាវនោះ ដោយសារតែ​​ខ្លាចអំណាចលោកផាត សុផាន់ណា ទើបពលករបានសម្រេចចិត្តបង់លុយឲ្យទៅក្រុមប៉ូលិស អន្តោប្រវេសន៍កូនចៅលោកផាត សុផាន់ណា  តាមរយៈមេខ្យល់របស់ពួកគេ

 

គួរកត់សំគាល់ថាជានិច្ចកាលភាគីថៃតែងតែបានចាប់ពលករខ្មែរដែលធ្វើការខុសច្បាប់ទោះជាអ្នកខ្លះមានប៉ាស័្ពរក៏ដោយឲ្យចេញតាមច្រកទ្វារអន្តរជាតិដូង ក្នុងចំណោមនោះមានប្រុសស្រីនិងកូនក្មេងជាច្រើននាក់ត្រូវបានបញ្ជូនមកជាបន្តបន្ទាប់នាពេលកន្លងមកនេះ ហើយពលករខ្មែររាប់រយ រាប់ពាន់និងរាប់មីុននាក់ត្រូវបានទាហានថៃចាប់បញ្ចូនមកកម្ពុជាវិញតាមច្រកអន្តរជាតិដូងជាច្រើនលើកក្នុងមួយខែៗ សួរថាតើវាល្មមស៊ីឆ្អែតឆ្អន់ហើយឬនៅ?ក្នុងនាមមេនគរបាលម្នាក់ៗមានលុយសល់វាល់លានដុល្លារឯណោះក្នុងរយៈពេលកាន់អំណាចនោះហើយពេលនេះគួរតែចេះគិតពីប្រទេសជាតិនិងប្រជាជនផង  បើលោកផាត សុផាន់ណា ដែលបានឡើងកាន់តំណែងជាមេច្រកនៅតែបន្តអនុវត្តន៍តាមគន្លងចាស់លោកសៅ ប៊ុនរិទ្ធ ដដែលនោះមិនចាំបាច់មានការផ្លាស់ប្តូរទេពីព្រោះប្រជាពលរដ្ឋសង្ឃឹមថាការផ្លាស់ប្តូរតំណែងមេគ្រប់គ្រងក្រែងបានធូរស្បើយល្អប្រសើរឡើងដឹងអីស្រាប់តែលោកផាត សុផាន់ណា គិតតែពីខំប្រឹងប្រព្រឹត្តអំពើពុករលួយលើសដើមខ្លាំងជាងមុនទៅទៀតពួកគាត់បានពោលពាក្យថា”​អាគ្រៀលនិងអាគ្រួចវាចេះលួចស៊ីដូចតែគ្នាទេដែលនេះជាការបង្ហាញឲ្យឃើញថាការអនុវត្តដោយល្មើសច្បាប់របស់មន្ត្រីនគបាលច្រកទ្វារអន្តរជាតិដូង និងគូរកនកំពុងបង្កនូវការខាតបង់និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលទទួលសេវានេះយ៉ាងខ្លាំង ប្រឆាំងនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមបញ្ជាក់បន្ថែមថា លោកផាត សុផាន់ណា បានដាក់បណ្តាញមេខ្យល់របស់ខ្លួនជាច្រើននាក់ ដើម្បីប្រមូលលុយយ៉ាងស្ងាត់ៗបំផុតទើបមិនល្បីដល់ខាងអង្គភាពប្រឆាំងអំពើពុករលួយនេះ​​គឺជាយុទ្ធវិធីថ្មី ដែលពួកគេនាំគ្នាច្របាច់​​កពលករក្រីក្រចំណាកស្រុកតាមច្រករបៀងតូចៗដែលមួយថ្ងៃៗមានមនុស្សយ៉ាងតិចចំនួន២០០នាក់ ធ្លាក់ក្នុងកណ្តាប់ដៃក្រោមការគ្រប់គ្រងរបស់នគរបាលអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិដូងដែលជាកូនចៅលោក ផាត សុផាន់ណា  ជំរិតទារលុយដូចឈ្លើងជញ្ជក់ឈាម និងប្រើប្រាស់ពាក្យសម្តីសំឡុតគំរាមចាប់បញ្ជូនទៅស្នងការខេត្តបាត់ដំបងដាក់គុក បើមិនធ្វើតាមការបង្គាប់របស់មេខ្យល់នោះទេដូច្នេះ​​ហើយទើប​​ប្រជាពលករខាងលើបានសំណូមពរដល់ សម្តេច ក្រឡាហោម ខេងមេត្តាពិនិត្យស្រាវជ្រាវជាបន្ទាន់នូវទង្វើរបស់លោកផាត សុផាន់ណា  ដែលថ្នាក់លើមិនគួរមើលរំលងនោះឡើយ. ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព សៀមរាបថ្មីយើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី  លោក ផាត សុផាន់ណា បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ  😭😭

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
590 នាក់
ខែនេះ :
3105 នាក់
3 ខែនេះ :
9768 នាក់
សរុប :
59534 នាក់