ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០៥០ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 089 67 00 76 / 097 54 54 093 | Telegram: 097 54 54 093
រលាយអស់ហេីយ លោកអភិបាល ខេត្តតាកែវ ..... តេីលោកបានដឹងទេ....?? លោកមេឃុំ បាស្រែ ....
ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៨
ដោយ ចាងហ្វាងការផ្សាយ | ចំនួនអ្នកចូលអាន:( 383 )


ខេត្តតាកែវ  ប្រជាពលរដ្នរស់នៅទាំង ៦ភូមិ ស្មេីរនិង ប្រជាពលរដ្ន ៥០៦នាក់  និង មានស្នាមមេដៃរបស់ពួកគាត់ សូមឲ្យអាជ្ជាធរ ស្រុក ~ខេត្ត  ជួយអន្តរាគមន៍ ផ្លាស់ប្តូរលោក ស៊ុំ ផន និងលោក ម៉ុក ភិន ចេញពីសហគមន៍នេសាទ បាស្រែ ពីព្រោះអ្នកទាំងពីរអ្នកនេះ ដឹកនាំសហគមន៍នេសាទ បាស្រែ នេះគ្មានការរីកចំរេីន ពុករលួយបក្ខពួកនិយម ធ្វេីឲ្យវិនាសហិនហោចមឆ្ឆារធម្មជាតិ នៅក្នុងសហគមន៍ បាស្រែ ដែលស្ថិតនៅទាំង ៦ភូមិ

          /   ភូមិ ស្វាយខាងជេីង  / ភូមិ ស្វាយខាងត្បូង  / ភូមិ បាស្រែ  ភូមិ ព្រៃបាសឹង  ភូមិ តាអី  / ភូមិ ពួនកករ   ឃុំ បាស្រែ  ស្រុក បុរីជលសា ខេត្ត តាកែវ  

លោក ស៊ុំ ផន និង លោក ម៉ុក ភិន  និង បក្ខពួកក្នុងមួយឆ្នាំងៗ ក្នុងរដូវត្រីត្រូវ អ្នកទាំងពីរនាក់នេះ និង បក្ខពួក បានដេីរប្រមូលលុយ ពីប្រជាពលរដ្ន និង បេីកដៃឲ្យជនជាតិវៀតណាម នេសាទខុសច្បាប់ ប្រេីឧបកណ៍នេសាទ ប្រភេទ ដាយដាក់ទទឹងទន្លេរ ក្នុងមួយខែៗ និង ក្នុងមួយរដូវៗ ប្រមូលលុយរាប់ពាន់ដុល្លារ និង រាប់មុឺនដុល្លារ ដាក់ចូលក្នុងហោប៉ៅរបស់ខ្លួួន និង បក្ខពួក គិតតែប្រយោជន៍ផ្ទាល់ខ្លួន យកធ្វេីមាន ធ្វេីបាន មិនបានគិតពីប្រយោជន៍រួមឡេីយ  ធ្វេីឲ្យវិនាសហិនហោចត្រីនៅក្នុងទឹក ជិតផុតពូជទាំងស្រុង   មិនតែប៉ុណ្ណោះលោកមេឃុំ មឿយ ហ៊ាង និង ប្រធានសហគមន៍គឺ លោក ណុប សំណាង នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ក៍បានតែងតាំង លោក ស៊ុំ ផន និង លោក ម៉ុក ភិន  ឲ្យដឹកនាំសហគមន៍នេសាទ បាស្រែ ជាបន្តទៀត

   _  សូមបញ្ជាក់ថា    លោក ម៉ុក ភិន  គឺជាក្មួយបង្កេីតរបស់លោកមេឃុំ មឿយ ហ៊ាង  ដូច្នោះហេីយបានជាលោកមេឃុំ មិនព្រមដោះស្រាយឲ្យប្រជាពលរដ្ននេសាទ ជាលក្ខណៈគ្រួសារ បេីប្រជាពលរដ្នខ្មែរនេសាទ គឺលោក ស៊ុំ ផន និង លោក ម៉ុក ភិន  គាបជំរិតទាលុយពីប្រជាពលរដ្នស្លូតត្រង់ 

 

ប្រជាពលរដ្នទាំង ៦ភូមិ ស្មេីរនិង ៥០៦នាក់ ធ្វេីស្នាមមេដៃ សូមឲ្យអាជ្ញាធរ ស្រុក ~ ខេត្ត និងមន្រ្តីពាក់ពន្ធ័ ជួយអន្តរាគមន៍ ជាពិសេសលោក អភិបាលខេត្តតាកែវ លោក អ៊ូច ភា  សូមលោកមេត្តាពិនិត្យមេីលលោក មេឃុំ មឿយ ហ៊ាង និង លោក ណុប សំណាង ដែលបានតែងតាំងលោក ស៊ុំ ផន និង លោក ម៉ុក ភិន  ដែលសព្វថ្ងៃនេះកំពុងប្រេីតួនាទីរបស់ខ្លួន គាបជំរិតទាលុយពីប្រជាពលរដ្នស្លូតត្រង់ នេសាទត្រីក្នុងលក្ខណៈគ្រួសារ តែបេីជនជាតិវៀតណាម  ពួកគេឲ្យនេសាទត្រីដោយម៉ាសេរី  ដោយមានការបេីដៃពីលោក មេឃុំ មឿយ ហ៊ាង និង លោក ណុប សំណាង  ដោយឃុបឃិតគ្នាជាប្រពន្ធ័  

 

ដូច្នោះហេីយទេីបប្រជាពលរដ្នទាំង ៦ភូមិ  ដែលស្ថិតនៅក្នុង ស្រុក បុរីជលសា បានអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និង មន្ត្រីពាក់ពន្ធ័ ចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ ដេីម្បីកុំឲ្យជនជាតិវៀតណាម ចូលមកធ្វេីសកម្មភាព នេសាទខុសច្បាប់ ក្នុងទន្លេរ ស្រុកខ្មែរ យ៉ាងពេញបន្ទុកតទៅទៀត 

 

សកម្មភាពជាក់ស្តែងនេះ សហគមន៍ បាស្រែ ឃុបឃិតគ្នាជាមួយ លោកមេឃុំ  បាននិងកំពុងធ្វេីឲ្យលោក ស៊ុំ ផន និង លោក ម៉ុក ភិន  ធ្វេីព្យុះធ្វេីភ្លៀងយ៉ាងគឃ្លេីន មិនកោតខ្លាចក្រែង និង ច្បាប់អ្វីបន្តិចទាល់តែសោះ    ឲ្យតែបានលុយចូលហោប៉ៅ និង ធ្វេីមានធ្វេីបាន បក្ខពួករបស់ខ្លួន គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ មិនគិតពីតម្លៃធនធានធម្មជាតិ ក្នុងទន្លេរ 

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុំ ចាន់រចនា មេសាខាគយច្រកទ្វារអន្តរជាតិដូង កំពុងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក ស្នេីរឲ្យ ACU ធ្វេីការសេុីបអង្កេត និងពិនិត្យឲ្យសុីជម្រៅ...? (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធាន អនុប្រធាន និងចៅក្រម ៤១រូប ត្រូវផ្លាស់ប្តូរ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ជា សុខហេង ហៅ( តាំង ងី) ថ្លេីមធំហ៊ានដឹកដីលុបសមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តកំពត ធ្គេីនយ៉ាងគឃ្លេីន ទៅនិង អនុសាសន៍របស់ សម្តេច ហ៊ុន សែន (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា សុីវ គង់ទ្រីវ និងជំទាវ ហុង ហ៊ួន បញ្ជាកម្លាំងចម្រុះខេត្តព្រះសីហនុ ធ្វេីការបាញ់មកលេីប្រជាពលរដ្ន របួសនិងចាប់ខ្លួួន ជាច្រេីននាក់ (ចាងហ្វាងការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួួញឈេីជាមន្រ្តីយោធាឈ្មោះ សុី នឿន កំពុងគឃ្គេីនទៅនិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន... (ចាងហ្វាងការផ្សាយ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
600 នាក់
ខែនេះ :
3115 នាក់
3 ខែនេះ :
9778 នាក់
សរុប :
59544 នាក់